តារា

កីឡាករបាល់បោះ Ben Simmons ជួលផ្ទះមួយ សម្រាប់ណាត់ជួប នាង Kendall Jenner

អាមេរិក៖ មួយរយ:ក្រោយល្បីទំនាក់ទំនង ស្នេហ៍ កំពូលតារាម៉ូដែល Kendall Jenner ត្រូវគេដឹងថាកំពុងផ្អែម ផ្ហែមកាន់ តែខ្លាំង ជាមួយកីឡាករបាល់បោះ Ben Simmons ហើយមិត្តប្រុសរូបនេះបាន ជួលផ្ទះមួយសម្រាប់ជួបគ្នាទៀតផង ។

ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី៤ ខែកក្កដានេះថា កំពូលតារាម៉ូដែលអាមេរិកនាង Kendall Jenner ត្រូវប្រទះឃើញ បណ្តើរគ្នាម្តងទៀត ជាមួយកីឡាករបាល់បោះ Ben Simmons ដែលល្បីថា ជាមិត្តប្រុសថ្មី ហើយកីឡា កររូបនេះត្រូវគេដឹងច្បាស់ថា បានជួលផ្ទះប្រណិតមួយនៅ ក្រុងឡូសអេនជីឡេស ដើម្បីណាត់ជួប Kendall ទៀតផង។

ប្រភពពីអ្នកស្និទ្ធស្នាលបាន លួចប្រាប់ ទស្សនាវដ្តីPeople ថាផ្ទះល្វែងដែល Simmons ជួលនោះស្អាតខ្លាំងណាស់ ព្រោះបុរសរូបនេះចង់ទាក់ទាញចិត្ត Kendall អោយមកក្បែរបានកាន់តែច្រើន ។

Kendall វ័យ២២ឆ្នាំនិង Simmons វ័យ២១ ឆ្នាំល្បីមានទំនាក់ទំនងស្នេហ៍កាលពីខែឧសភាកន្លងទៅ ហើយBen បានសុំបែកពីអតីតស្រីតែ២ ថ្ងៃប៉ុនណោះមុនបណ្តើរនាង Kendall Jenner ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top