អន្តរជាតិ

កងកម្លាំងអាហ្វហ្គានីស្ថាន សម្លាប់ក្រុមសកម្មប្រយុទ្ធអស់ ២៤នាក់ នៅខេត្តភាគខាងកើត

GHAZNI៖ លោក Aref  Nuri អ្នកនាំពាក្យមកពីសាលាខេត្ត បាននិយាយឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធរហូតដល់ ២៤នាក់ត្រូវបានសម្លាប់ ខណៈដែលកម្លាំងរបស់ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានដាក់សម្ពាធកាន់តែខ្លំាង ទៅលើក្រុមតាលីបង់ ដែលលាក់ខ្លួននៅភាគខាងកើតខេត្ត Ghazni ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៨ ។

មន្ត្រីបាននិយាយថា កងកម្លាំងរដ្ឋាភិបាល បានបង្កើនការវាយលុក និងវាយប្រហារតាមផ្លូវអាកាស ទៅលើទីតំាងមួយចំនួន របស់ក្រុមតាលីបង់នៅស្រុក Muqar, Ajrestan, Qarabagh និងនៅជាយរាជធានី Ghazni ក្នុងរយៈពេល ២ថ្ងៃមកនេះ ដោយបានសម្លាប់ក្រុម សកម្មប្រយុទ្ធអស់ចំនួន ២៤នាក់ ។

យោងតាមមន្ត្រីបានបញ្ជាក់ថា ក្រុមសន្តិសុខជំនាញចំនួន ១០នាក់បានស្លាប់ និងរបួស នៅក្នុងពេលបន្តប្រតិបត្តិការបង្ក្រាប ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top