កីឡា

Real Madrid បដិសេធថា បានដាក់សំណើរ រហូតទៅដល់ ១៧៥លានផោន សម្រាប់កំពូលកីឡាករ Neymar

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអង្ការទី៣ខែកក្កដា នេះបានឲ្យដឹងថា មកដល់ពេលនេះក្លឹបអធិរាជស
Real Madrid នៅតែបន្តបដិសេធថាខ្លួនមិនបាន ដាក់សំណើរក្នុងការដេញថ្លៃយក កីឡាករខ្សែប្រយុទ្ធថ្លៃបំផុត លើលោក
Neymar ពីក្លឹប PSG ឡើយបើទោះបីជាមាន របាយការណ៍អះអាងជាច្រើនថា ក្លឹបហ៊ានផ្តល់ជាកញ្ចប់ ទឹកប្រាក់រហូតទៅដល់
២៧៥លានផោនក្តី។

របាយការណ៍ជាច្រើនដែលក្នុងនោះ រួមមានទាំងប៉ុស្ត៍នៃទូរទស្សន៍ របស់ប្រទេសអេស្បាញ TVE ដែលបានបញ្ជាក់ថា ក្លឹបពិតជាបាន ដាក់សំណើររហូតទៅដល់២៧៥លានផោន ក្នុងការនាំយកកំពូល ខ្សែប្រយុទ្ធតម្លៃ២០០លានផោន រូបនេះកាលពី ពេលផ្លាស់ពីអេស្បាញ ទៅកាន់បារាំងនោះមកវិញ។

គួរបញ្ជាក់ថាកីឡាករខ្សែប្រយុទ្ធ ប្រេស៊ីល ដែលកំពុងជាប់បេសកកម្មនៅ ក្នុងប្រទេសរុស្សីនៅឡើយរូបនេះ ត្រូវបានគេ ជឿជាក់ថា ទទួលបានប្រាក់កម្រៃរហូត ទៅដល់ ៤០លានផោនក្នុងមួយឆ្នាំ ឬប្រមាណជា ៧៦៩០០០ ផោនក្នុងមួយសប្តាហ៍ ដែលគេនឹងអាច ក្លាយទៅជាកីឡាករដែល មានកម្រៃខ្លួនថ្លៃ ជាង CR7 ពេលផ្លាស់មកលេងអេស្បាញ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top