កីឡា

Lloris ថា Messi គឺ Messi , Mbappe គឺ Mbappe កុំយកមកប្រៀបធៀបគ្នា

កីឡាករឆ្នើមរបស់បារាំង Kylian Mbappe បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល នៅពេលដែលរូបគេបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ លើក្រុមអាហ្សង់ទីន ក្នុងការប្រកួតជុំទី២១ នៃការប្រកួត FIFA World Cup ប៉ុន្តែមិត្តរួមក្រុមជម្រើសជាតិ របស់គេបាននិយាយថា មិនគួរប្រៀបធៀបកីឡាករ វ័យក្មេងរូបនេះជាមួយ Lionel Messi ឡើយ។ 

ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain រូបនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងក្នុងជ័យជម្នះ ៤-៣ នៅលើទឹកដីក្រុម Les Bleus កាលពីចុងសប្ដាហ៏មុន ដោយរកបានពីរគ្រាប់ ជូនក្រុមមាន់គកបារាំង។ 

ទោះជាយ៉ាងណាក៏ដោយ អ្នកចាំទី Hugo Lloris បានដាស់តឿនមនុស្សមួយចំនួន មិនឱ្យប្រៀបធៀបកីឡាករវ័យ ១៩ឆ្នាំរូបនេះជាមួយ Messi ឡើយហើយក៏បានទទូចថា ខ្សែប្រយុទ្ធវ័យក្មេងនេះ មានពិភពលោក នៅនឹងដៃរបស់គាត់។

អ្នកចាំទីរូបនេះបាននិយាយថា “យើងមិនអាចប្រៀបធៀប Kylian ជាមួយ Messi បានឡើយ Messi គឺ Messi  ហើយវាមិនអាចប្រៀបធៀបមនុស្សគ្រប់គ្នា ជាមួយគាត់បានទេ” ។

“ប៉ុន្តែអ្វីដែលខ្ញុំអាច និយាយបានគឺថា Kylian មានសក្តានុពលដ៏ធំជាង ហើយសង្ឃឹមថា គាត់នឹងឈានដល់កម្រិតខ្ពស់បំផុត។ គាត់មានគំនិតត្រឹមត្រូវក្នុងការឈានដល់កម្រិតកំពូល រួមជាមួយនឹងការងារជាច្រើន ខ្ញុំប្រាកដណាស់ថាគាត់ នឹងឈានដល់ចំណុចកំពូល។

“យើងកំពុងស្ថិតនៅ ក្នុងការប្រកួតបាល់ទាត់ពិភពលោកហើយនេះគឺជា កន្លែងដ៏ល្អបំផុតសម្រាប់ Kylian ដើម្បីបង្ហាញខ្លួនគាត់ ទៅកាន់ពិភពលោកទាំងមូល” ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top