អន្តរជាតិ

អ្នកវិភាគនិយាយថា កូរ៉េខាងជើងអាច នឹងបង្កើតបញ្ហា ពីសារធាតុភ្លូតូនីញ៉ូមជប៉ុន

បរទេស៖ អតីតមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិកមួយរូប បាននិយាយថា ការស្តុកទុកសារធាតុភ្លូតូនីញ៉ូម របស់ប្រទេសជប៉ុន ធ្វើឲ្យមានក្តីព្រួយបារម្ភ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ត្រៀមរៀបចំធ្វើកិច្ចចរចា អំពីតារាពេលវេលានុយក្លេអ៊ែ ជាមួយប្រទេសកូរ៉េខាងជើង។

លោក Tom Countryman ជាអតីតអនុរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុករារាំងការបង្កើត អាវុធនុយក្លេអ៊ែ បានប្រាប់កាសែត Tokyo Shimbun ថាប្រទេសជប៉ុន គួរតែកាត់បន្ថយការរក្សាទុក សារធាតុភ្លូតូនីញ៉ូម ដែលទុកសម្រាប់ស្ថានីយ ថាមពលនុយក្លេអ៊ែ ព្រោះកូរ៉េខាងជើងអាចនឹងលើកឡើង អំពីការស្តុកទុកនោះ ថាជាបញ្ហាមួយ នៅក្នុងអំឡុងកិច្ចចរចា ឬក៏ដើម្បីការពារកម្មវិធីនុយក្លេអ៊ែ របស់ខ្លួនឯងផ្ទាល់។ 

ទីភ្នាក់ងារសារព័ត៌មាន The New York Times បានរាយការណ៍នាពេលថ្មីៗនេះថា បញ្ហានៃសារធាតុភ្លូតូនីញ៉ូមជប៉ុន នឹងត្រូវលើកយកមកពិភាក្សា ក្នុងខណៈរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ធ្វើដំណើរទៅប្រទេសកូរ៉េខាងជើង នាសប្ដាហ៍នេះ ដើម្បីចរចាគ្នាអំពី តារាងពេលវេលា សម្រាប់ការលុបបំបាត់ អាវុធនុយក្លេអ៊ែ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top