X

អស់បារម្ភ! ពលរដ្ឋអាចទទួលសេវាព្យាបាល ជំងឺគ្រួសក្នុងតម្រងនោម តាមប្រព័ន្ធ Laser នៅមន្ទីរពេទ្យជោរៃភ្នំពេញ

ភ្នំពេញ៖ អស់បារម្ភទៀតហើយ ប្រជាពលរដ្ឋខ្មែរ អាចទទួលបានសេវាព្យាបាល ជំងឺគ្រួសក្នុងតម្រងនោម ដោយប្រើបច្ចេកទេសទំនើប គឺប្រព័ន្ធ Laser ដោយមិនចាំបាច់ធ្វើការវះកាត់ទៀតឡើង ហើយសេវាកម្មនេះ មាននៅមន្ទីរពេទ្យជោរៃ ភ្នំពេញ ។

លោកវេជ្ជបណ្ឌិត ជិន ចុកជី ឯកទេសវះកាត់តម្រងនោម នៅមន្ទីរពេទ្យជោរៃ វៀតណាម ដែលមកបង្ហាញបច្ចេកទេសវះកាត់ បំបែកគ្រួសក្នុងតម្រងនោម ដោយប្រើប្រាស់ប្រព័ន្ធ Laser នេះបានបញ្ជាក់ថា ប្រសិនបើអ្នកជំងឺមាន អាការៈឧស្សាហ៍ចុកពោះ រួមនឹងឈឺចង្កេះជាញឹកញាប់ គប្បីទៅពិនិត្យ និងតាមដានឲ្យបានត្រឹមត្រូវ ព្រោះអាការៈនេះ អាចនឹងកើតជំងឺគ្រួសក្នុងតម្រងនោម ដែលជំងឺមានគ្រោះថ្នាក់យ៉ាងខ្លាំង បើមិនព្យាបាលឲ្យ ទាន់ពេលវេលា ។

លោកគូសបញ្ជាក់ថា “អាការៈឈឺពោះ ឬចង្កេះ គប្បីមកពិនិត្យនៅតាមមន្ទីរពេទ្យជំនាញ តាមរយៈអេកូ ឬវិធីសាស្ត្រផ្សេងៗដែលអាចធ្វើទៅបាន ដើម្បីយើងដឹងថា តើមានទំហំតូច ឬធំ ប្រសិនជាមានទំហំតូចនោះ យើងអាចធ្វើតាមប្រព័ន្ធ Laser ហើយកាលណាគ្រួសធំពេកនោះ យើងមិនអាចបំបែកបាននោះទេ យើងត្រូវតែធ្វើការវះកាត់” ។

លោកបន្តថា ជំងឺគ្រួសក្នុងតម្រង់នោម អាចកើតឡើងចំពោះមនុស្សពេញវ័យឡើងទៅ ដោយមិនសំខាន់ទៅលើមនុស្សស្រី ប្រុសនោះទេ ហើយកើតឡើងនៅបរិវេណក្រលៀន បំពង់នោម ឬប្លោកនោម ដែលជាបរិវេណសំខាន់ ក្នុងការបញ្ចេញចោល ។

លោកវេជ្ជបណ្ឌិត ជិន ចុកជី បន្ថែមទៀតថា ជំងឺដែលឧស្សាហ៍កើតចំពោះ មនុស្សពេញវ័យឡើងទៅនេះ ត្រូវធ្វើកាតតាមដានឲ្យម៉ត់ចត់ ត្រឹមត្រូវ និងច្បាស់លាស់បំផុត ហើយដុំគ្រួសក្នុងតម្រង់នោម ដែលមានទំហំ តូចជាង ២សង់ទីម៉ែត្រ ស្មើនឹង ២០មីលីម៉ែត្រ យើងអាចធ្វើការព្យាបាល តាមរយៈការបាញ់ Laser ចំណែកឯធំជាងទំហំ ២០មីលីម៉ែត្រ ត្រូវធ្វើការវះកាត់ មិនអាចព្យាបាលតាមរយៈការបាញ់ Laser បានទេ ។

សូមបញ្ជាក់ថា មន្ទីរពេទ្យជោរៃ ភ្នំពេញ ទើបតែនាំចូលនូវប្រភេទម៉ាស៊ីន ព្យាបាលជំងឺផ្នែកគ្រួសតម្រង់នោម តាមរយៈការបាញ់តាមប្រព័ន្ធ Laser រួមនិងការវះកាត់ដោយក្រុមគ្រូពេទ្យ ជំនាញមកពីក្រៅប្រទេស និងមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការព្យាបាលជំងឺប្រភេទនេះ ៕

Facebook Comments