អន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ត្រូវប៉ូលិស ចាប់ខ្លួនរឿងលួចលុយរដ្ឋ

បរទេស៖ ភ្នាក់ងារប្រឆាំងអំពើពុករលួយ ម៉ាឡេស៊ី កាលពីថ្ងៃអង្គារ បានចាប់ខ្លួន លោកណាជីប រ៉ាហ្សាក់ អតីតនាយក រដ្ឋមន្រ្តី ក្រោយមានការស៊ើបអង្កេត មួយបានចូល ទៅក្នុងរបៀបដែលបាត់ប្រាក់ពីមូលនិធិរបស់រដ្ឋជិត មួយទសវត្សរ៍ កន្លងមក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែកក្កដា បានឲ្យដឹងថា ចាប់តាំងពីចាញ់នៅក្នុងការ បោះឆ្នោត ជាមួយលោក Mahathir Mohamad អាយុ៩២ ឆ្នាំ កាលពីខែឧសភា ក្រោយមក លោក ណាជីប ក៏ត្រូវបាន អាជ្ញាធររារាំងមិន ឲ្យចាកចេញពីប្រទេសនេះ និងបានស្វែរកនៅផ្ទះរបស់លោក ដែលជាផ្នែកមួយនៃការស៊ើបអង្កេតករណី បាត់លុយពីមូល និធិការអភិវឌ្ឍម៉ាឡេស៊ី (1MDB)។

លោក  ahathirនាយករដ្ឋមន្រ្តី បច្ចុប្បន្ន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងាររ៉យទ័ថា ការកេងបន្លំថវិកា ជាតិកាលពីខែ មុន និងការសូកប៉ាន់ជាមួយនឹង លុយរបស់រដ្ឋាភិបាល នៅស្ថិតក្នុងចំណោមការចោទប្រកាន់ ដែលត្រូវ បានគេសម្លឹង ឃើញប្រឆាំង នឹងលោក ណាជីប ដែលមានអាយុ ៦៤ឆ្នាំរូបនេះ ហើយថា ពួកគេមានភស្តុតាងច្រើន ប្រឆាំងនឹងគាត់។

ការចាប់ខ្លួនលោកណាជីបគឺ ទាក់ទងទៅនឹងការស៊ើប អង្កេតក្នុងការចូលទៅក្នុង SRC អន្ដរជាតិ ដែលជាអតីតអង្គភាព 1MDB ។ ប្រភពមួយដែលស្និតនឹងក្រុម គ្រួសាររបស់លោក ណាជីប បាននិយាយថា លោក ណាជីប ត្រូវគេរំពឹងថា នឹងរងការចោទប្រកាន់ ពីបទល្មោភអំណាចនៅ SRC ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top