អន្តរជាតិ

អគ្គីភ័យទ្រង់ទ្រាយធំ ឆាបឆេះរោងចក្រ កែច្នៃគ្រឿងសមុទ្រ នៅក្រុងបាងកក

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ថា អគ្គីភ័យទ្រាយធំបានកើតឡើង នៅរោងចក្រកែច្នៃនាំចេញគ្រឿងសមុទ្រ ស្ថិតនៅជាយក្រុងបាងកក នៅភាគអាគ្នេយ៏ កាលពីថ្ងៃចន្ទម្សិលមិញនេះ ។

ប៉ូលិសខេត្តបាននិយាយថា ភ្លើងបានឆាបឆេះឡើង នៅរោចក្រកែច្នៃបង្គារ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Thai Royal Frozen Food Co. កាលពីថ្ងៃចន្ទ ដែលជាក្រុមហ៊ុនធ្វើការនាំចេញ ដ៏ធំបំផុតដែលបង្កគ្រឿងសមុទ្រ និងកែច្នៃគ្រឿងសមុទ្រ មានទីតាំងស្ថិតនៅ ខេត្ត Samut Sakhon ចម្ងាយប្រមាណ៤០គីឡូម៉ែត្រនៅភាគអាគ្នេយ៍ នៃរដ្ឋធានីប្រទេសថៃឡង់ដ៏ ។

គេសន្និដ្ឋានថា មានការផ្ទុះធុងជាច្រើន នៅក្នុងរោងចក្រនោះ និងបានបង្កឲ្យមានអណ្តាតភ្លើង ឆាបឆេះឡើង ។ វាបានកើតឡើងក្នុងរយៈពេលប្រមាណ ២ម៉ោង ដែលមានរថយន្តប្រមាណ ២០គ្រឿងបានពន្លត់អគ្គីភ័យនេះ ។

ប៉ូលិសបាននិយាយថា មិនមានកម្មករណាម្នាក់ដែល ត្រូវបានគេរាយការណ៍ថា មានរបួសស្នាមអ្វីនោះទេ នៅក្នុងគ្រាមានអគ្គីភ័យកើតឡើង ដោយគ្រាន់តែមានការអះអាងថា បង្កឲ្យខូចខាតអស់ទ្រព្យសម្បត្តិ រាប់លានដុល្លារ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top