សន្តិសុខ និង សង្គម

សម្តេចតេជោ អញ្ជើញជួបកម្មករ-កម្មការិនី ជាង២ម៉ឺននាក់ នៅខេត្តកណ្តាល

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ នឹងអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនកូនក្មួយកម្មករ កម្មការិនីសរុបប្រមាណ ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងខេត្តកណ្តាល។

រោងចក្រ សហគ្រាសទាំង១៨ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីអញ្ជើញជួបសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ គឺវិនិយោគដោយជនជាតិចិនចំនួន ១៣រោងចក្រ, វិនិយោគដោយជនជាតិកូរ៉េ២រោងចក្រ, វិនិយោគដោយ ជនជាតិសឹង្ហបុរី ១រោងចក្រ, វិនិយោគដោយថៃ ១រោងចក្រ និងវិនិយោគដោយជនជាតិខ្មែរ ១រោងចក្រ។

រោងចក្រទាំង១៨នេះ មានរោងចក្រកាត់ សម្លៀកបំពាក់ចំនួន១២ ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន២, ផលិតចំណីសត្វចំនួន១ និងផលិតកេសកាតុងចំនួន១ ហើយផលិតផលដែលផលិត ដោយរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសផងដែរ។

គេហទំព័រ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ពីពិធីជួបជុំនេះនៅម៉ោង៧៖០០ព្រឹក នៅតំបន់រោងចក្រ ស្រុកអង្គស្នួល ខេត្តកណ្តាល៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top