អន្តរជាតិ

វិមានក្រឹមឡាំង៖ដំណោះស្រាយនយោបាយ បានធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាព សហរដ្ឋអាមេរិក-រុស្ស៊ី

បរទេស៖រដ្ឋាភិបាលរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទថា អំណាចឆន្ទៈនយោបាយ បានទទួលជោគជ័យ ក្នុងការធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពជាមួយ សហរដ្ឋអាមេរិក នៅមុនពេលជំនួបកំពូលក្នុងខែនេះ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា បើទោះជាគ្មានមន្ទិលសង្ស័យ អំពីភាពខុសគ្នា រវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោនក៏ដោយ ក៏ឆន្ទៈនយោបាយអាមេរិក បានផ្លាស់ប្តូរទស្សនៈគំនិត ក្នុងទិសដៅវិជ្ជមាន។

លោកបាននិយាយបន្តទៀតថា ដំណោះស្រាយនយោបាយ បានទទួលជោគជ័យ ហើយក្នុងពេលបច្ចុប្បន្ននេះ ការយោគយល់គ្នា កំពុងតែរីកចម្រើនឡើងថា បញ្ហាសម្រាប់កិច្ចពិភាក្សាគ្នាបែបនេះ មិនគួរជាឧបសគ្គលើដំណើរផ្លូវ ឆ្ពោះទៅរកការបង្កើត និងពង្រីកកិច្ចភាក្សាទ្វេភាគីនោះទេ៕

 

Leave a Reply

Your email address will not be published.

To Top