អន្តរជាតិ

លោក ត្រាំ និយាយថា ប្រធានាធិបតីម៉ិចស៊ិកូថ្មី អាចនឹងជួយអាមេរិក ជាមួយបញ្ហាព្រំដែន 

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទថា លោកបាននិយាយគ្នា ជាមួយប្រធានាធិបតីម៉ិចស៊ិកូ ជាប់ឆ្នោតថ្មី គឺលោក Andres Manuel Lopez Obrador ស្តីអំពីសុវត្ថិភាពព្រំដែន ។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញនូវជំនឿជឿជាក់ថា មេដឹកនាំថ្មីរបស់ប្រទេសម៉ិចស៊ិកូនេះ នឹងជួយសហរដ្ឋអាមេរិក ចំពោះបញ្ហាព្រំដែន ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងជំនួបជាមួយលោក Mark Rutte ជានាយករដ្ឋមន្ត្រីនៃប្រទេសហូឡង់ លោក ត្រាំ បានមានប្រសាសន៍ថា លោកនិងលោក Lopez Obrador ក៏បានពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាមេរិកខាងជើង និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម អាចទៅរួចផ្សេងទៀត រវាងប្រទេសម៉ិចស៊ិកូ និងសហរដ្ឋអាមេរិក ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top