អន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស កាត់ខ្សែបូសម្ភោធ រោងចក្រផលិត គ្រាប់មីស៊ីលថ្មីមួយ

London: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី៣ ខែកក្កដានេះបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Gavin Williamson កាលពីថ្ងៃចន្ទបាន បើកដំណើរការរោងចក្រមីស៊ីលជាផ្លូវការមួយ ដែលត្រូវបានគេពណ៌នាថា ជារតនភណ្ឌនៅក្នុងវិស័យ ការពារជាតិរបស់ខ្លួន។

បុគ្គលិកប្រមាណជិត៧០០នាក់ត្រូវបាន គេជ្រើសយកមកឱ្យធ្វើការងារផលិតមីស៊ីល រាប់លានដុល្លារសំរាប់យោធា អង់គ្លេសនាវា ចម្បាំងនិងយន្ដហោះចម្បាំង នៅរោងចក្រនៅ Bolton ក្នុងរដ្ឋ Greater Manchester ។

អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ បាននិយាយថាវាគឺជាសមិទ្ធផល ដ៏សំខាន់មួយសម្រាប់ទីតាំងថ្មីដែល អ្នកជំនាញផ្នែករចនា វិស្វកម្មនិងផលិតកម្ម កំពុងផលិតឧបករណ៍និងប្រព័ន្ធ ដែលទំនើបបំផុតដើម្បីធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីអាចបំពាក់ ទៅលើយន្តហោះចម្បាំង F-35 និងដើម្បីការការពារទ័ពអង់គ្លេសក៏ដូចជា កងនាវាចរអង់គ្លេសផងដែរ៕

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top