អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo នឹងធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េ ខាងជើងសាជាថ្មី នាថ្ងៃទី៥ ខែកក្កដានេះ

វ៉ាស៊ិនតោន៖ សេតវិមានបាន និយាយកាលពីថ្ងៃចន្ទម្សិលមិញថា លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិកនឹងធ្វើដំណើរ ទៅកាន់ កូរ៉េខាងជើងសាជាថ្មីម្តងទៀត នៅថ្ងៃទី៥ខែកក្កដាដើម្បី កិច្ចពិភាក្សាគ្នាមួយ។

នៅក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យ សេតវិមានលោកស្រី Sarah Sanders បាននិយាយថាដើម្បីបន្តការងារ សំខាន់នៃការ លុបបំបាត់ អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េលោករដ្ឋមន្ត្រី Pompeo នឹងចាកចេញទៅកូរ៉េខាងជើងនៅ ថ្ងៃទី៥ខែកក្កដា ដើម្បីជួបជាមួយមេដឹកនាំ កូរ៉េខាងជើងនិងក្រុម មន្ត្រីជាន់ខ្ពស់របស់លោក។

ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារ ទី៣ខែកក្កដានេះបានឲ្យដឹងថាក្រសួងការ បរទេសក៏បានបញ្ជាក់ពីដំណើរទស្សនកិច្ច របស់លោកPompeoផងដែរថាអ្នកការទូត ជាន់ខ្ពស់អាមេរិករូបនេះនឹងធ្វើដំណើរទៅ កាន់ប្រទេសក្នុងតំបន់អាស៊ីបូព៍ាផងដែរ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែកក្កដាក្នុងផ្នែក មួយនៃការធ្វើដំណើរដែលនឹងនាំគាត់ទៅទី ក្រុងតូក្យូហាណូយអាប៊ូដាប៊ី និងប្រ៊ូសស៊ែល នៅចន្លោះពី ថ្ងៃទី៥ទៅដល់ថ្ងៃទី ១២ខែកក្កដានេះ៕

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top