អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើដំណើរ ទៅកូរ៉េខាងជើង ស្របពេលមាន មន្ទិលសង្ស័យកើនឡើង អំពីបំណង របស់ទីក្រុងព្យុងយ៉ាង

បរទេស៖រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរ ចាកចេញទៅ ប្រទេស កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ស្វះស្វែងរកកិច្ចព្រមព្រៀងមួយ លើផែនការសម្រាប់ការលុបបំបាត់ អាវុធនុយក្លេអ៊ែ បើទោះជាមានមន្ទិល សង្ស័យកើនឡើង អំពីឆន្ទៈរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបោះបង់កម្មវិធីអាវុធរបស់ខ្លួន ដែលគម្រាមកំហែងដល់ សហរដ្ឋអាមេរិក និងប្រទេសសម្ពន្ធមិត្តក៏ដោយ។

ក្នុងការប្រកាសគម្រោងធ្វើដំណើរ របស់លោក Pompeo កាលពីថ្ងៃចន្ទ មន្ត្រីនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បាននិយាយថា សហរដ្ឋអាមេរិក កំពុងបន្តធ្វើឲ្យមានភាពវិវត្តចម្រើន ឡើង ក្នុងកិច្ចពិភាក្សាគ្នាជាមួយកូរ៉េខាងជើង ប៉ុន្តែលោកស្រី បានបដិសេធមិនធ្វើការបញ្ជាក់ ឬក៏ច្រានចោល នូវសេចក្តីរាយការណ៍របស់ប្រព័ន្ធ ផ្សព្វផ្សាយ ស្តីពីរង្វាយតម្លៃនៃទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ ដែលនិយាយថា កូរ៉េខាងជើងកំពុងតែពង្រីកសមត្ថភាពនុយក្លេអ៊ែ។

គួរបញ្ជាក់ថា នេះនឹងជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក Pompeo ទៅប្រទេសកូរ៉េខាជើង ចាប់តាំងពីរជំនួបកំពូលថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសិង្ហបុរី រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលបានយល់ព្រម ធ្វើការងារ ឆ្ពោះទៅរកការលុបចោល នូវអាវុធនុយក្លេអ៊ែ លើឧបទ្វីបកូរ៉េ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top