សន្តិសុខ និង សង្គម

មន្ត្រី ប.ស.ស ប្រគល់ប្រាក់របស់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ៨០ម៉ឺនរៀល ដល់ស្ត្រីសម្រាលកូន នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សាខាខេត្តពោធិ៍សាត់ បានប្រគល់ប្រាក់បំណាច់ សម្រាកមាតុភាព រយៈពេល ៩០ថ្ងៃ ដល់ស្រី្តសម្រាលកូនចំនួន ២នាក់៖ ១. ឈ្មោះ យ៉ុម សរ ជាកម្មការិនីដែលកំពុងបម្រើនៅក្នុងសហគ្រាស សិម តៃ ហ្គាមេន(ខេបូឌា), ២. ឈ្មោះ  ផើង  សុខលាង ជាកម្មការិនីដែលកំពុងបម្រើនៅក្នុងសហគ្រាស  វ៉ុលស្កូ អ៊ិនធើណេសិនណល។

សូមជម្រាបជូនថា ដើម្បីទទួលបានប្រាក់គោលរបបឧបត្ថម្ភ បន្ថែមរបស់រាជរដ្ឋាភិបាល ស្ត្រីជាកម្មករនិយោជិត ពេលសម្រាលកូន សូមអនុវត្តតាមការណែនាំ និងបែបបទនីតិវិធី ដូចខាងក្រោមនេះ៖

ទី១. សាមីខ្លួនត្រូវភ្ជាប់មក តាមខ្លួននូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ពច្បាស់លាស់។

ទី២. សាមីខ្លួនត្រូវភ្ជាប់មក តាមខ្លួននូវបណ្ណសមាជិក ប.ស.ស  ឬបណ្ណមូលនិធិសមធម៌សុខាភិបាល។

ទី៣. សាមីខ្លួន ឬសាច់ញាតិរបស់ខ្លួន ត្រូវជូនដំណឹងមក ប.ស.ស តាមរយៈលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលចូលទៅសម្រាលកូន ក្នុងមន្ទីរពេទ្យ ដែលគ្មានភ្នាក់ងារ ប.ស.ស។

ទី៤. ស្នើមូលដ្ឋានសុខាភិបាលទាំងអស់ ផ្តល់កិច្ចសហការ និងព័ត៌មានដល់មន្រ្តីសាខា ប.ស.ស នៅតាមទីស្នាក់ការ ប.ស.ស រាជធានី ខេត្ត ខណ្ឌ អំពីការទៅទទួលសេវាសម្រាលកូន ក្នុងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ។

ដោយអនុលោមតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នឹងឧបត្ថម្ភគោលរបប ជាសាច់ប្រាក់សុទ្ធ ដល់កម្មករនិយោជិតជាស្រ្តីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលបានចុះបញ្ជីជាមួយ ប.ស.ស សម្រាប់ស្ត្រីនៅពេលសម្រាលបានកូន ១នាក់ នឹងទទួលបានថវិកាឧបត្ថម្ភ ចំនួន ៤០ម៉ឺនរៀល សម្រាលបានកូនភ្លោះ២នាក់ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ម៉ឺនរៀល សម្រាលបានកូនភ្លោះ ៣នាក់ ទទួលបានថវិកាឧបត្ថម្ភចំនួន១លាន ២០ម៉ឺនរៀល ជាងនេះទៅទៀតអ្វីដែល ត្រេកអរបំផុតនោះគឺកូនភ្លោះ ៣នាក់ ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល ផ្សេងទៀត ។

គួរបញ្ជាក់ផងដែរថា បងប្អូនកម្មករនិយោជិតជាស្រ្តីពេលសម្រាកមាតុភាព នឹងទទួលបានការឈប់ សម្រាកមាតុភាពរយៈពេល ៩០ថ្ងៃ និងទទួលបានប្រាក់ឈ្នួល ១២០% បន្ថែមទៀត ក្នុងនោះ បេឡាជាតិរបបសន្តិសុខសង្គមផ្តល់ជូន ៧០% និងនិយោជកដែលជាម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានផ្តល់ជូន ៥០% ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top