សន្តិសុខ និង សង្គម

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ក្នុងពិធី សំណេះសំណាលកម្មករ ជាង២ម៉ឺននាក់ នៅខេត្តកណ្តាល

ភ្នំពេញ៖ រោងចក្រ សហគ្រាសទាំង១៨ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីអញ្ជើញ ជួបសំណេះសំណាល ជាមួយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ គឺវិនិយោគដោយជនជាតិចិនចំនួន១៣រោងចក្រ, វិនិយោគដោយជនជាតិកូរ៉េ ២រោងចក្រ, វិនិយោគដោយជន ជាតិសឹង្ហបុរី ១រោងចក្រ, វិនិយោគដោយថៃ ១រោងចក្រ និងវិនិយោគដោយ ជនជាតិខ្មែរ ១រោងចក្រ។

រោងចក្រទាំង១៨នេះមានរោងចក្រកាត់ សម្លៀកបំពាក់ចំនួន១២ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន២, ផលិតចំណី សត្វចំនួន១ និងផលិតកេសកាតុងចំនួន១ហើយផលិត ផលដែលផលិតដោយរោងចក្រទាំងនេះ ត្រូវបាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ ទីផ្សារក្នុងប្រទេសផងដែរ។ រដូវកាលនេះគេនិយាយរឿងបាល់ មិនដូចអាមួយនោះ និយាយរឿងអំពាវនាវ ឲ្យកងទ័ពបះបោរ ឯណាទៀត ហើយ។ បើសិនជាពូឈ្នះឆ្នោតការបន្តដំណើរ ជួបកម្មករនឹងធ្វើ។ប៉ុន្តែបើនៅខាងមុខនេះ គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតពូ មិនអាចជួបបានទៀតទេនេះ គ្រាន់តែប្រាប់ជាមុនសង្ឃឹមថា ក្មួយៗ នឹងបោះឆ្នោតឲ្យពូដើម្បីឲ្យពូបានបន្តជួបទៀត។

លោក គង់ សេងម្ចាស់រោងចក្របានស្នើឲ្យយើង ដាក់រថយន្តក្រុងមកដល់រោងចក្រនេះ តែម្ដងចឹងទេក្មួយៗនឹងបាន ជិះរថយន្ត ក្រុងដោយឥតគិតថ្លៃយ៉ាងតិច២ឆ្នាំទៀត។ ឥឡូវនេះយើងដាក់រថយន្តមួយចំនួនបើខ្វះយើង នឹងដាក់ បន្ថែមទៀត។លោក ឃួង ស្រេង កំពុងសិក្សាបន្ថែមខ្សែរត់រថយន្តក្រុង ទៅក្រៅក្រុងបន្ថែមទៀត។

សម្រាប់គណបក្ស ប្រជាជនកម្ពុជារយៈពេលជិត៤០ឆ្នាំហើយ មិនដែលយកពន្ធដីស្រែពី ប្រជាពលរដ្ឋនោះ ទេយើងបានកសាង និងពង្រីកប្រព័ន្ធធារាស្រ្ត។ យើងបានឲ្យកសិករពង្រីកការបង្កបង្កើន ផលនិងផ្ទៃដីដាំដុះ។ យើងធ្វើពីប្រទេសដែល ស្រូវទទួលទាន មិនគ្រប់គ្រាន់ រហូតសល់នាំចេញទៅក្រៅប្រទេសជាង៥លានតោន។ យើងមិនបានមើលរំលងបញ្ហាកសិកម្មនោះទេ។

យើងមិនបានពឹងពាក់លើត្រី ក្នុងបឹងនិងទន្លេនោះទេយើង បានភ្ញាស់ជាកូនត្រីជាបង្កងសម្រាប់ ចិញ្ចឹមបំពេញតម្រូវការ ប្រជាពលរដ្ឋ។ យើងកំពុងប្រឹងប្រែងទាក់ទាញ វិនិយោគិន ឲ្យមកដាក់រោងចក្រ ធ្វើការវិនិយោគលើ ផលិតផលកសិកម្មរបស់យើង។

វិស័យកសិកម្មមានភាព ប្រតិសកម្មខ្លាំងណាស់ ជាមួយវិស័យ ឧស្សាហកម្ម។ យើងបានដាក់ពង្រាយ រោងចក្រស្ករអំពៅ ដំឡូងមី និងឡសម្ងួតស្រូវជាដើម។ យើងមិនធ្វើតាមប៉ុល ពតទេ ដោយធ្វើកសិកម្មតែមួយ មុខនោះទេ។ យើងធ្វើទាំង វិស័យកសិកម្ម ឧស្សាហកម្មនិងសេវាកម្ម។

មានអ្នកខ្លះគិតថាយើង បានមើលស្រាលវិស័យក សិកម្មរហូតមើលស្រាលថា ពូចោលវិស័យកសិកម្មយក វិស័យ ឧស្សាហកម្ម។ ឥឡូវនេះដល់ពេលយើងត្រូវជំរុញវិស័យ ឧស្សាហកម្មដើម្បីជំរុញការ អភិវឌ្ឍន៍ របស់ប្រទេសយើង។ ផ្នែកនៃការរីកលូតលាសលឿន បំផុតនៃប្រទេសអភិវឌ្ឍគឺវិស័យ ឧស្សាហកម្មនិងសេវាកម្ម។ ជំនាន់បារាំងជាអ្នកបង្កើត ការយកពន្ធដីស្រែ ប៉ុន្តែសម័យគណបក្ស ប្រជាជនកម្ពុជាគ្រប់គ្រង អំណាចមិនបានយកពន្ធដីស្រែ ពីប្រជាពលរដ្ឋនោះទេ។

ទៅខាងមុខនយោបាយកសិពាណិជ្ជកម្មធ្វើ យ៉ាងម៉េចឲ្យកសិករយើងមានទីផ្សារ។ កសិករយើងមិនតិចទេ ដែលទទួល បានការ បណ្ដុះបណ្ដាល។បញ្ហានេះយើងនឹងឈាន ទៅធ្វើក្នុងយុទ្ធនាការឃោសនា បោះឆ្នោតខាងមុខ។ប្រទេសដែលធ្វើតែកសិកម្ម សុទ្ធដូចអាពតមិនអាចមាន មិនអាចរីកលូត លាស់បានទេ។ ត្រូវធ្វើរួមគ្នាទាំងវិស័យ កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។

កាលពីសម័យសង្គមរាស្រ្តនិយមយើង មានរោងចក្រផលិតក្រដាស តែរោងចក្រក្រដាសនោះត្រូវបាន អាមេរិកទម្លាក់គ្រាប់ បែក នៅស្រុកឆ្លូងបំផ្លាញអស់ ។ ឥឡូវនេះយើងបានស្ដារឡើងវិញ។ កាលពីមុនរោងចក្របារីគឺចំណេញក្រៅពី ហ្នឹងខាតទាំងអស់។ អីចឹងហើយបានជា យើងធ្វជាតូបនីយកម្មគឺរដ្ឋមិនគ្រប់គ្រងរោងចក្រនោះទេ ដោយផ្ទេរឲ្យវិស័យ ឯកជនវិនិយោគ។ មកពេលនេះ កម្មករ យើងមានជា៨៣ម៉ឺននាក់ រួចស្រេចទៅហើយអត្ថប្រយោជន៍ទទួលបានខ្ពស់ ជាបន្តបន្ទាប់។ ចំណុចសំខាន់ជាងគេ គឺកត្តាសន្តិភាព តែម្ដង បើប្រទេសយើងមានសង្រ្គាមតើមានអ្នកណាម កកសាង សណ្ឋាគារ។

បើប្រទេសយើងមាន សង្រ្គាមគ្មានទេសចរណាមកងាប់នៅប្រទេសយើងទេ។ មកដល់ពេលនេះយើងទើប មានពេល ២០ឆ្នាំប៉ុណ្ណោះ សម្រាប់អភិវឌ្ឍប្រទេសយើង។ ថ្ងៃមុនចិនគាត់បានរំដោះប្រទេស៦០ឆ្នាំ ហើយតែគាត់ទើបបើក ចំហរសេដ្ឋកិច្ច ទើបតែ៤០ឆ្នាំ ប៉ុន្តែយើងទើប២០ឆ្នាំប៉ុណ្ណោះ យើងធ្វើបានប៉ុណ្ណឹង។ កត្តានេះហើយទើបពូបន្តអំពាវនាវ ឲ្យក្មួយៗរួមគ្នា រក្សាសន្តិភាព។សន្តិភាពពិតជា មានតម្លៃខ្លាំងណាស់ ទើបពូអំពាវនាវឲ្យក្មួយៗចូលរួមសម្រេចចិត្តដ៏ត្រឹមត្រូវ មួយដើម្បីធានាសន្តិភាពការងារនិងប្រាក់ចំណូលដែល ក្មួយៗកំពុងមានជម្រើសល្អជាងគេគឺបោះឆ្នោតឲ្យ គណបក្សប្រជា ជនកម្ពុជា។អ្វីដែលបានកើតក្នុង ដៃក្មួយៗគឺបានមកពីការ ធានា របស់ គណបក្ស ប្រជាជនកម្ពុជានិងពូហ្នឹងឯង។ ឲ្យពូអាយុវែង និងសុខសប្បាយគូសលេខរៀងទី២០ និងរូបទេវតាបាចផ្កាទៅពូ សុខសប្បាយហើយ។

អ្នកដទៃគេមានសិទ្ធិបន្ទោសបង្អាប់ យើងថាអន់ជាង ប៉ុន្តែអ្នកមិនទាន់បានធ្វើឲ្យយើង ឃើញទេតែយើងបាន ធ្វើរួចមកហើយ។ម៉ូតូឡានពេញផ្លូវមិនបាន មកពីអស់ លោកដឹកនាំទេវាបានមកពីហ៊ុនសែននិងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដទៃទៀតដឹកនាំ។ ការអំពាវនាវរបស់ពូគឺម្ចាស់រោងចក្រទាំងអស់ត្រូវយកចិត្ត ទុក្ខដាក់ចំពោះកម្មករដូចជាបង្កើតឲ្យមានគិលានដ្ឋាន និងកន្លែងទទួលទានអាហារនៅតាមបណ្ដារោងចក្រ។

កន្លែងតំបន់រោងចក្រខ្លះធ្លាប់មានការដួលសន្លប់កម្មករយើង បានធ្វើការដោះស្រាយធ្វើយ៉ាង ណាកុំឲ្យមានការដួលសន្លប់។ បណ្ដារោងចក្រទាំងអស់ត្រូវយកចិត្តទុកដាក់ ចំពោះកម្មករ។ កម្មកររបស់យើងក៏ត្រូវខិតខំធ្វើការ ផងដែរបើម្ចាស់ រោងចក្រចំណេញ ប្រាក់ បៀវត្សច្បាស់ ជាឡើងហើយ។ ឆ្នាំក្រោយប្រាក់ខែកម្មករនឹងបន្ត កើនឡើងតែមិនទាន់ដឹងឡើង ប៉ុន្មានទេវាស្ថិតក្នុង ដំណាក់កាលចរចានៅឡើយប៉ុន្តែយ៉ាងណា ក៏ដោយពូអះអាង ទុកជាមុនថាកម្មករ នឹងឡើងប្រាក់ខែ ជារៀងរាល់ឆ្នាំរួម និងអត្ថប្រយោជន៍ ដទៃទៀត។

ប្រទេសកម្ពុជាអភ័ព្វត្រង់ថាមានស្រ្តីមេម៉ាយ និងកុមារកំព្រាច្រើនជាងគេបង្អស់ លើពិភពលោក។សូមអំពាវនាវជួយ ដាស់តឿនគ្នា កុំឲ្យមានការរីករាលដាលនូវ ជំងឺអេដស៍។ឥឡូវនេះដូចជាមានការកើនឡើង បន្តិចវិញ។យើងមិនរើសអើង អ្នកកើតអេដស៍ទេ។កុំប្រើពាក្យថាមិនខ្លាចទេអេដស៍ខ្លាចតែអត់។អំពាវនាវឲ្យក្មួយសហការគ្នាធ្វើយ៉ាងណាឲ្យ រោងចក្រក្លាយទៅជាសហគមន៍ សុខសានគ្មានក្រុមគ្រឿងញៀន បងតូចបងធំ។គ្មានជោគជ័យណាមួយ ខ្វះការចូលរួម នោះទេ។ សង្ឃឹមថារឿងរ៉ាវទាំងអស់នេះ នឹងបានជ្រួតជ្រាបទៅដល់កម្មករ និយោជិកថៅនិង សហជីពទាំងឡាយ។

មិនមែនទាល់តែដឹកនាំធ្វើបាតុ កម្មទើបហៅថាសហជីព សេរីនិងឯករាជ្យនោះទេ។ គេបានឲ្យពូដឹងថា បើមិនបាន ដើរហែរក្បួន ម្ចាស់លុយ នៅក្រៅប្រទេសគេមិនឲ្យលុយនោះទេ។សូមផ្ដាំទៅម្ចាស់លុយ និងសហជីពមិនមែនទាល់តែ ហែរក្បូនតវ៉ាទើបបាន លុយនិងហៅថាសេរី និងឯករាជ្យនោះទេ។មិនមែនបានសេចក្ដីថាយើងព្រងើយ កន្ដើយចំពោះ ការដោះស្រាយបញ្ហាជូន កម្មករនោះទេ។

២៥ថ្ងៃទៀតប៉ុណ្ណោះយើងនឹងបោះឆ្នោតអីចឹង សង្ឃឹមថាក្មួយៗនិងគ្រួសារនឹងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ជាបន្តទៅទៀត។ពូសូមអរគុណដែលក្មួយៗបានគាំទ្រ គណបក្សប្រជាជនកម្ពុជាកន្លងទៅពូ អរគុណទុកជាមុនសម្រាប់ ការបន្តបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជាបន្តទៀត។យុទ្ធនាការបោះឆ្នោតពូសុំស្ងៀមស្ងាត់ សិនមិនធ្វើសេចក្ដី ថ្លែងការណ៍ អ្វីទេ។ពេលយុទ្ធនាការបោះឆ្នោត ពូនឹងធ្វើសេចក្ដីថ្លែងការណ៍នយោបាយ នៅពេលបិទយុទ្ធនាការបោះឆ្នោត។បើគណបក្សប្រជាជន កម្ពុជាជាប់ឆ្នោត ភ្លាមពូនឹងបន្តសំណេះសំណាល ជាមួយកម្មករបន្តទៀត។

ជួបអស់កម្មករក្នុងវិស័យកាត់ដេរឈានចូល ជួបកម្មករវិស័យសំណង់និង សណ្ឋាគារបន្តទៀត។បើសិនជាគណ បក្សប្រជាជន កម្ពុជា មិនជាប់ឆ្នោតទេពូគ្មានហេតុផល អ្វីទៅដណ្ដើមការងារគេទេ។ពូមិនជឿថាមានគណ បក្សនយោបាយ ណាយក ឈ្នះលើគណ បក្សប្រជាជន កម្ពុជាបាន នោះទេព្រោះក្មួយៗត្រូវការសន្តិភាព ត្រូវការហ៊ុន សែន និងគណបក្ស ប្រជាជនកម្ពុជាបន្តទៀត។
ប្រសាសន៍សំខាន់ៗ សម្ដេចតេជោ បញ្ចប់នៅម៉ោង ៩​និង ១៥នាទីព្រឹក៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top