តារា

ងឿងឆ្ងល់ សួង សាខា​រ៉ានី​ត មិន​អស់​ចិត្ត​នឹង​ខ្លួន​ឯង​សោះ តែ​ឆ្ងល់​ថា ម៉េច​បានផលិតករ​ចូលចិត្ត​ហៅ​ថត​តួ​ម៉ែ

ភ្នំពេញ៖ តារា​ស្រី​រាង​ស្រ​លូននិយមលេង ដើមទ្រូង​សិច​ស៊ី កញ្ញា សួង សាខា​រ៉ានី​ត បានទម្លាយចេញដោយ ភាពងឿងឆ្ងល់ថា មិន​អស់​ចិត្ត​នឹង​ខ្លួន​ឯង​សោះ មើល​ទៅ​មិន​ចាស់ខ្លាំង​ប៉ុន្មាន​ទេ តែ​ឆ្ងល់​ថា ម៉េច​បាន​ជា​ គេ​ចូលចិត្ត​ហៅ​ថត​តួ​ម៉ែ បើគិតចូល​ខែ​នេះ មិន​ទទួល​ធ្វើ​តួ​ម៉ែ ចូល ៥ រឿង​ហើយ ។

តារា​សម្ដែង​ស្រី​សាច់​ស ខ្ចី មាន​វ័យ ៣៣ ឆ្នាំ​ ប្រាប់មូលហេតុផល​មិន​ចង់​ ដើរ​តួ​អ្នក​ម្ដាយ​ថា និយាយ​មែន អាណិត​អូន​ផង ជួយ​ឲ្យ​អូន​ដើរតួ​ត្រឹម​វ័យ​របស់​ខ្ញុំ​ផង ស្រួល​អូន​ថត​ចប់ សម្ភារ​ដែល​អូន​ចំណាយ​ទិញ​ខ្លួន​ឯង​នេះ អាច​ប្រើ​ខាង​ក្រៅ​បាន បើ​ថត​តួ​ម៉ែ ថត​ចប់​ត្រូវ​ទុក​ចោល​ទាំង​អស់។ ចង់​និយាយ​ថា អូន​ថត​ឡើង​ក្រ​ខ្លួន​ហើយ។ នេះ​ជា​ហេតុផល​ពិតរបស់​អូន ។

ចំពោះ​ការបដិសេធ​តំណែង​តួ​ម្ដាយ​ជាច្រើន​ផលិតកម្ម តារា​ស្រី ដែល​ល្បី​សិច​ស៊ី កញ្ញា​សាខា​រ៉ានីត បាន​សំណូមពរ​ដល់​ផលិតករ​ទាំង​ឡាយ ផ្ដល់​ឱកាស​សម្ដែង​នូវ​តួអង្គ​មាន​វ័យស្របាល​នាង​ផង ដើម្បី កុំ​ឲ្យ​នាង​ខ្ជះខ្ជាយ​ត្រូវ​ធីប​ចោល​ខោអាវ និង សម្ភារ​ប្រើប្រាស់​នានា ក្រោយ​ពេល​បញ្ចប់​ការ​ថត​ភាពយន្ត​នោះ។ នាង​ក៏បាន​សុំ​ការ​អធ្យា​ស្រ័យ​ពី​សំណាក់ផលិតករ​នានា​ផង​ដែរ។ ដោយ កញ្ញា សួង សាខា​រ៉ានី​ត បាន​លើក​ឡើង​ផងដែរ​ថា «អូន​សូម​អរគុណ​គ្រប់​ផលិតករ​ទាំង​អស់ ដែល​ចូលចិត្ត​ខ្ញុំ និង​សូម​ទោស​ផង ដែល​ខ្ញុំបដិសេធ​មិន​បាន​ទទួល»។

សូមជម្រាបថា តារា​សម្ដែង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាង ១០ ឆ្នាំ កញ្ញា សួង សាខារ៉ានីត ដែល​បាន​សាង​កេរ្តិ៍​ឈ្មោះ​ជា​តារា​សម្ដែង​ល្បី​ខ្លាំង​គួរសម បែរ​ជា​ពោល​មិន​អស់​ចិត្ត​នឹង​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​ផលិតករ​កុន​ឧស្សាហ៍​ផ្ដល់​តំណែង​តួ​អ្នក​ម្ដាយ​ដល់​រូប​នាង ទាំង​អាយុ និង​សម្រស់​របស់​នាង​ហាក់​ពុំ​ទាន់​ជ្រេ​ទាល់​តែ​សោះ​នោះ៕

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top