អន្តរជាតិ

គ្រោះទឹកជំនន់ វាយប្រហារនៅឥណ្ឌា អ្នកស្លាប់កើនដល់៣២នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅកាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ថា ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅតែបន្តមាន នៅរដ្ឋ Assam  ភាគឦសានប្រទេសឥណ្ឌាអ្នកស្លាប់បានកើនឡើង៣២នាក់ហើយ ។

ក្រុមមន្ត្រីបាននិយាយថា គ្រោះទឹកជំនន់នៅតែបន្តកើតឡើងនៅរដ្ឋនេះ ។ ពលរដ្ឋជាង ៦៣.០០០នាក់បានរងនូវផលប៉ះពាល់ ដោយគ្រោះទឹកជំនន់នៅទូទាំងស្រុកចំនួន៥ ។

មន្ត្រីរដ្ឋាភិបាលមួយរូប បាននិយាយថា “ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដែល បន្តកើតមានឡើងបានកើនឡើ់ងដល់៣២នាក់” ។

ក្រុមអាជ្ញាធរបានរៀបចំជំរុំ សង្គ្រោះចំនួន២៦កន្លែង និងមជ្ឈមណ្ឌលជាច្រើន នៅក្នុងស្រុកដែលរងនូវផលប៉ះពាល់ដើម្បីជម្លៀស ពួកគេនាំមកស្នាក់អាស្រ័យ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top