អន្តរជាតិ

គ្រោះទឹកជំនន់វាយប្រហារ ភាគខាងកើត ប៉ាគីស្ថាន ស្លាប់និងរបួស ជិត២០នាក់

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាលពីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៨ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ មកថា យ៉ាងហោចណាស់មនុស្ស ចំនួន៩នាក់ ស្លាប់ និង១០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់ដោយសារទឹកភ្លៀងជន់លិច ដ៏អាក្រក់កើតឡើង កាលពីថ្ងៃអង្គារម្សិលមិញនេះ នៅក្រុង Lahore ភាគខាងកើតប្រទេស ប៉ាគីស្ថាន ។

ទូរទស្សន៍ក្នុងស្រុក Urdu TV channel Abb Takk បានដកស្រង់សម្តីចេញពី ក្រុមមន្រ្តីដែលបាននិយាយថា មនុស្សចំនួន ៦នាក់ ក្នុងមានមន្ត្រីប៉ូលិស២នាក់ បានស្លាប់ដោយសារឆក់ចរន្តអគ្គីសនី នៅតំបន់ផ្សេងៗគ្នា នៃក្រុង Lahore ដែលជារដ្ឋធានីមួយនៅភាគខាង កើតខេត្ត Punjab ។

រឿងដាច់ដោយឡែកមួយទៀត ដំបូលផ្ទះបានបាក់ រលំនៅក្នុងតំបន់ Johar Town ដោយសារតែភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បង្កឲ្យរបួសមនុស្ស នៅក្នុងផ្ទះនោះចំនួន៦នាក់ ។

ពួកគេត្រូវបានបញ្ជូនជិតដល់ មន្ទីរពេទ្យក៏បាត់បង់ជីវិត អស់ចំនួន៣នាក់ និងអ្នកផ្សេងទៀតស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top