សន្តិសុខ និង សង្គម

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៣ កក្កដា ស្លាប់​៥​នាក់ និងរបួស​១៣​នាក់​

ភ្នំពេញ៖ យោងតាម​របាយការណ៍ ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឲ្យដឹងថានៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ ​(​ស្រី​១​នាក់​) រងរបួស​ធ្ងន់ ៨​នាក់ ​(​ស្រី​២​នាក់​) រងរបួស​ស្រាល ៥​នាក់ ​(​ស្រី​១​នាក់​) មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៨​នាក់ (​យប់​៥​នាក់​) ។​

គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ ខូចខាត​យានយន្ត​សរុប ១៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៩​គ្រឿង រថយន្ត​ធុន​តូច ៣​គ្រឿង រថយន្ត​ធំ ១​គ្រឿង ។​

របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ២​លើក​(​ស្លាប់​៣​នាក់​), មិន​គោរព​សិទ្ធិ ២​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​១​នាក់​), បត់​គ្រោះថ្នាក់ ២​លើក​(​ស្លាក់​១​នាក់​) ។​
​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៥​លើក ផ្លូវ​ខេត្ត​/​ក្រុង ១​លើក ផ្លូវ ១​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក រថយន្ត​ធុន​ធំ ២​លើក ។​

ខេត្ត​-​រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកណ្តាល ២​លើក ស្លាប់​៣​នាក់ របួស​៤​នាក់​, កំពត ១​លើក ស្លាប់​១​នាក់ របួស​២​នាក់ និង​ខេត្តកំពង់ស្ពឺ ១​លើក ស្លាប់​១​នាក់​(​ស្រី​) របួស​១​នាក់ ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​ផ្លូវគោក​រយៈពេល​៣​នាក់ គិត​ចាប់ពី​ថ្ងៃទី​១-៣ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១២​នាក់ របួស​សរុប ៣៦​នាក់ របួសធ្ងន់ ១៨​នាក់ របួសស្រាល ១៨​នាក់ ៕

Leave a Reply

Your email address will not be published.

To Top