សន្តិសុខ និង សង្គម

ខណៈនេះ​ រថភ្លើង​ពី​ ពោធិ៍សាត់​ ទៅភ្នំពេញ​ មកដល់​ ស្ថានីយ​បំណក់ស្រុកក្រគរ

ភ្នំពេញ​ ៖​ បន្ទាប់ពីធ្វើដំណើរ អស់រយ:ជាងពីរម៉ោងនោះ​ ឥឡូវនេះ​ រថភ្លើង​ ពីខេត្ត​ ពោធិ៍សាត់​ ទៅទីក្រុងភ្នំពេញ​ បានមកដល់​ ស្ថានីយ​បំណក់​ ស្រុកក្រគរ​ ខេត្ត​ ពោធិ៍សាត់​។ 

ក្នុងឱកាស​នោះផងដែរ​ លោក​ ស៊ុន​ ចាន់ថុល​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ដ្រី​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​ ក៏បានជួប​ សំណេះសំណាល​ ជាមួយប្រជាពលរដ្ឋ​  នៅស្រុកក្រគរ​ ប្រមាណ២០០នាក់ផង។ 

ការស្តារឡើងវិញ ផ្លូវរថភ្លើងពី ភ្នំពេញ,ប៉ោយប៉ែត, បន្ទាយមានជ័យ ត្រូវបានចំណាយថវិកាប្រមាណ ៩៦.៦ លានដុល្លារ​ ដែលមានប្រវែងប្រមាណ៣៨៦ គីឡូម៉ែត្រ។ ក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB )ហើយក្រៅពីនោះទឹកប្រាក់ ៨៣.៦លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល ។ 

ដោយសារកម្ពុជា មានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ បានធ្វើឲ្យកំណាត់ផ្លូវរថភ្លើងទាំងនេះ ត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នជាថ្មីម្តងទៀត បន្ទាប់ពីការកាត់ផ្តាច់ដោយសង្គ្រាម អស់រយៈពេល៤៥ឆ្នាំ។

ការដាក់ឲ្យដំណើរការផ្លូវរថភ្លើងនេះ ក៏បានជួយសម្រួលដល់ការ ដឹកជញ្ជូនទំនិញកសិផលរបស់ប្រជាកសិករ ទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញ ការវិនិយោគបង្កើតការងារជូន ប្រជាពលរដ្ឋដើម្បីចូលរួមកាត់ បន្ថយភាពក្រីក្រនិង ជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់ តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ានជាផ្លូវរបៀង សេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរ នៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន ។

ជាមួយគ្នានេះដែរ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលមាន ភូមិឋាន នៅអមសងខាងផ្លូវរថភ្លើង ត្រូវបន្តសហការដើម្បីឲ្យគម្រោងនេះ អាចសម្រេចបានជោគជ័យជាស្ថាពរ និងជួយថែរក្សាសម្បត្តិ ដ៏មហាសាលនេះ ឲ្យបានគង់វង្សយូរអង្វែង ព្រមទាំងប្រុងប្រយ័ត្នចំពោះកូនចៅ ក៏ដូចជាសត្វពាហនៈ ដែលឆ្លងកាត់លើផ្លូវដែក ដើម្បីចៀសផុតពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top