សន្តិសុខ និង សង្គម

កម្មករសំណង់ ប្រទះឃើញគ្រាប់បែក ក្នុងការ​ដ្ឋានសំណង់ ក្នុងតំបន់បឹងកក់

ភ្នំពេញៈ​ កម្មករសំណង់ ប្រទះឃើញគ្រាប់បែក មួយគ្រាប់នៅក្នុងការដ្ឋាន ដ៏ធំមួយ​ ស្ថិតនៅតំបន់បឹងកក់​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី​ ៤ខែ​កក្កដា​ ឆ្នាំ​ ២០១៨​ នេះ។

​ បើតាមបុរសសាក្សីម្នាក់ ជាកម្មករ ដែលប្រទះឃើញគ្រាប់បែក ឲ្យដឹងថា ដំបូងកម្មករទាំងអស់បានបម្រើការងារ តាមជំនាញរៀងខ្លួន​ ចំណែករូបលោកជា អ្នកមើលខ្សាច់ ដែលបូមមក ទម្លាក់ក្នុងការដ្ឋាន​ ខណៈដល់ម៉ោង កើតហេតុពេលខ្សាច់ កំពុងធ្លាក់មកលើដី​ គាត់ក៏បានឃើញគ្រាប់បែកមួយគ្រាប់ធ្លាក់ ចេញពីបំពង់បូមខ្សាច់​ ។ ភ្លាមៗនោះរូបលោក ក៏បានស្រែកឆោឡោផ្អើលដល់សន្តិសុខ នឹងមេការសំណង់​ មកពិនិត្យមើលពិតជា គ្រាប់បែកមិនទាន់ផ្ទុះមែន។

​ក្រោយពីហេតុការណ៍ ភ្ញាក់ផ្អើលក្រុមការងារ​ខាង ការដ្ឋានសំណង់បានរាយការណ៍ ដល់សមត្ថកិច្ចមូលដ្ឋានរួមទាំងមន្ត្រី ជំនាញខាងសុីម៉ាក់ ចុះមកពិនិត្យនឹងយកគ្រាប់បែក នេះចេញពីទីតាំងខាងលើ​ ។ បន្ទាប់ទទួលបានសេចក្តីសមត្ថកិច្ច ជំនាញបានចុះដល់កន្លែងកើត ហេតុនឹងបានពិនិត្យរួមបានរៀបចំ លើយកគ្រាប់បែកទៅរក្សាទុក កន្លែងមានសុវត្ថិភាព។ គួរបញ្ជាក់ថា​ ករណីនេះពិតជាសំណាងណាស់ដែល គ្រាប់បែកមិនផ្ទុះពេលមូបចេញ បំពងទុយោបូមខ្សាច់​ បើសិនជាផ្ទុះវិញមិនដឹងបណ្តាល អោយខូចខាតអ្វីខ្លះនឹងមនុស្ស ប៉ុន្មានត្រូវរងរបួសនោះទេ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top