កីឡា

Ronaldo ថាកុំទាន់សួររឿងចូលនិវត្តន៍ គួរតែសួររឿង ពង្រឹងក្រុមថែមទៀតទើបត្រូវ

Cristiano Ronaldo កីឡាកររបស់ក្រុម Real Madrid ដែលជាថ្មីម្តងទៀតបានរងបរាជ័យ ក្នុងការប្រកួតជម្រុះតាមពូលនៅ FIFA World Cup បានធ្វើការអត្ថាធិប្បាយ លើពាក្យចចាមអារ៉ាមថា គាត់អាចចូលនិវត្តន៍ពី កីឡាបាល់ទាត់ជម្រើសជាតិ ។

កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានលេងនិងស៊ុតបញ្ចូលទី ក្នុងការប្រកួតធំៗ ចំនួនប្រាំបីលើកផ្សេងគ្នា ហើយក៏ជាកំណត់ត្រាដែលគាត់ បានចែករំលែកជាមួយអតីតខ្សែប្រយុទ្ធ សញ្ជតិហ្កាណាលោក Asamoah Gyan ។

ទោះជាយ៉ាងណាក្ដីនៅប្រទេសរុស្ស៊ី ឆ្នាំ២០១៨ គឺជាការចូលរួមប្រកួត World Cup លើកទីបួនរបស់ Ronaldo ហើយ ខណៈដែលរូបគាត់ ស៊ុតបញ្ចូលទីបាន៤ គ្រាប់ ក្នុងវគ្គ៣២ក្រុមលើកនេះ ហើយក៏ជាការបរាជ័យ ជាលើកទីបួនផងដែរ នៅក្នុងការឈានដល់វគ្គជំរុះនៃការប្រកួត World Cup ។

វានៅតែត្រូវបានគេសម្លឹងមើលថា តើកីឡាករវ័យចំណាសរូប់នេះ នឹងមានឆន្ទៈចង់បន្ត លេងបាល់ទាត់ជម្រើស ខណៈដែលគាត់ហាក់មិនចង់ប្រាប់ ពីអនាគតរបស់គាត់នៅ ព័រទុយហ្គាល់ទេ បន្ទាប់ពីបរាជ័យក្រោមដៃ ដោយអ៊ុយរូហ្គាយ កាលពីថ្ងៃអាទិត្យ ។

កីឡាកររូបនេះនិយាយថា “វាមិនមែនជាពេលវេលាដើម្បី និយាយអំពីអនាគតរបស់គ្រូបង្វឹក និងកីឡាករនោះទេ” ។

“ខ្ញុំពិតជាប្រាកដថា ក្រុមនេះនឹងបន្តក្លាយជាក្រុមឆ្នើម មួយក្នុងចំណោមក្រុមដ៏ឆ្នើម បំផុតក្នុងពិភពលោក ហើយយើងក៏មានក្រុមកីឡាករ ដែលមានមហិច្ឆតាខ្ពស់ផងដែរ” ។

“មានក្រុមដ៏អស្ចារ្យមួយ ដែលមានមហិច្ឆតាដ៏ធំធេង ដែលចង់ទទួលបានជោគជ័យ ហើយខ្ញុំមានទំនុកចិត្តថា ក្រុមជម្រើសជាតិ យើងនឹងនៅតែមានកម្រិតខ្ពស់បំផុត” ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top