កីឡា

Lloris ថា Messi គឺ Messi , Mbappe គឺ Mbappe កុំយកមកប្រៀបធៀបគ្នា

កីឡាករឆ្នើមរបស់បារាំង Kylian Mbappe បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនៅ ពេលដែល រូបគេបានស៊ុតបាល់ បញ្ចូល ទីពី រគ្រាប់លើក្រុមអាហ្សង់ទីន ក្នុងការប្រកួតជុំទី២១នៃការប្រកួត FIFA World Cup ប៉ុន្តែមិត្តរួមក្រុមជម្រើសជាតិរបស់គេបាន និយាយថា មិនគួរប្រៀបធៀបកីឡាករ វ័យក្មេងរូបនេះជាមួយ Lionel Messi ឡើយ។

ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain រូបនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងជ័យជម្នះ ៤-៣ នៅលើទឹកដី ក្រុម Les Bleus កាលពីចុងសប្ដាហ៏មុន ដោយរកបានពីរគ្រាប់ជូនក្រុមមាន់គកបារាំង។

ទោះជាយ៉ាងណាក៏ដោយ អ្នកចាំទី Hugo Lloris បានដាស់តឿនមនុស្សមួយចំនួន មិនឱ្យប្រៀបធៀបកីឡាករវ័យ ១៩ឆ្នាំរូប នេះជាមួយ Messi ឡើយហើយក៏បានទទូចថា ខ្សែប្រយុទ្ធវ័យក្មេងនេះ មានពិភពលោកនៅនឹងដៃរបស់គាត់។

អ្នកចាំទីរូបនេះបាននិយាយថា: “យើងមិនអាចប្រៀបធៀប Kylian ជាមួយ Messi បានឡើយ Messi គឺ Messi ហើយវាមិន អាចប្រៀបធៀបមនុស្សគ្រប់គ្នាជាមួយគាត់បានទេ” ។

“ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានគឺថា Kylian មានសក្តានុពលដ៏ធំជាង ហើយសង្ឃឹមថា គាត់នឹងឈានដល់កម្រិតខ្ពស់ បំផុត។ គាត់មានគំនិតត្រឹមត្រូវក្នុងការឈានដល់កម្រិតកំពូល រួមជាមួយនឹងការងារជាច្រើន ខ្ញុំប្រាកដណាស់ថាគាត់នឹង ឈានដល់ ចំណុចកំពូល។

“យើងកំពុងស្ថិតនៅក្នុងការប្រកួតបាល់ទាត់ ពិភពលោកហើយនេះគឺជា កន្លែងដ៏ល្អបំផុតសម្រាប់ Kylian ដើម្បីបង្ហាញខ្លួនគាត់ ទៅ កាន់ពិភពលោកទាំងមូល”៕

Leave a Reply

Your email address will not be published.

To Top