កីឡា

Liverpool ចាប់ផ្តើមចរចា ជាមួយនឹង Fekir សាជាថ្មី

បរទេស: គេហទំព័ររបស់ The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃចន្ទ ទី២ ខែកក្កដានេះបានសរសេរថា មកដល់ពេលនេះកីឡាករ ខ្សែបម្រើវ័យ២៤ឆ្នាំ Nabil Fekir ត្រូវបានគេជឿជាក់ថា ធ្លាប់ស្ទើរតែនឹងចុះកុងត្រា ជាមួយនឹងក្លឹបហង្សក្រហម នៅដើមខែមិថុនាកន្លងទៅ ។

មកដល់ពេលនេះប្រភពព័ត៌មានដដែល បានសរសេរទៀតថា ក្លឹបហង្សក្រហម Liverpool នឹងចាប់ផ្តើមបើកកិច្ច ពិភាក្សាជាមួយនឹងកីឡាកររូបនេះ សាជាថ្មីទោះបីជាក្លឹបធ្លាប់ បានដាក់សំនើរម្តងហើយ កាលពីចុងខែមិថុនា ដល់ទៅ៥៣ លានផោនប៉ុន្តែរងការបរាជ័យ ។

កិច្ចចចារគ្នាត្រូវបានធ្វើឡើង អស់រយៈពេលជាច្រើនថ្ងៃចុងក្រោយនេះ ជាមួយនឹងកីឡាកររបស់ក្លឹប Lyon រូបនេះខណៈ ដែលប្រធានក្លឹបដែលមានមូលដ្ឋាន នៅបារាំងរូបនេះក៏បានអះអាងដែរថា ក្នុងនោះក៏មានក្លឹបបិសាចក្រហម Man United ដែរដែលកំពុងធ្វើការទាក់ទង សម្រាប់កីឡាករបារាំងរូបនេះ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top