អន្តរជាតិ

អូស្ត្រាលី បញ្ចប់ការផ្តល់ជំនួយផ្ទាល់ ឲ្យដល់អាជ្ញាធរប៉ាឡេស្ទីន 

បរទេស៖ ប្រទេសអូស្តាលី តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានបញ្ចប់ជំនួយផ្ទាល់ ឲ្យដល់អាជ្ញាធរប៉ាឡេស្ទីន ដោយនិយាយថា ការបរិច្ចាគរបស់ខ្លួន អាចនឹងបង្កើតសមត្ថភាព របស់អង្គភាពស្វយគ្រប់គ្រង ក្នុងការផ្តល់ប្រាក់ដល់ ជនជាតិប៉ាឡេស្ទីន ដែលគេជំរុញឲ្យបង្កហិង្សា ដោយហេតុផលនយោបាយ ។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ការផ្តល់ថវិកាឲ្យមូលនិធិទំនុកចិត្ត របស់ធនាគារពិភពលោក ត្រូវបានកាត់ផ្តាច់ បន្ទាប់ពីលោកស្រី បានសរសេរសារទៅ អាជ្ញាធរប៉ាឡេស្ទីន ក្នុងចុងខែឧសភា ដោយស្វះស្វែងធ្វើឲ្យ មានការប្រាកដថា ថវិកាជំនួយអូស្ត្រាលី មិនត្រូវបានគេយកទៅចំណាយខុស ។

គួរបញ្ជាក់ថា ការបរិច្ចាគប្រាក់ ៧,៤លានដុល្លារអាមេរិក របស់អូស្ត្រាលី ឲ្យទៅមូលនិធិទំនុកចិត្ត ក្នុងពេលបច្ចុប្បន្ននេះ នឹងត្រូវបញ្ជូនបន្តទៅ ឲ្យមូលនិធិមនុស្សធម៌សម្រាប់ ដែនដីប៉ាឡេស្ទីនរបស់ អង្គការសហប្រជាជាតិ ដែលផ្តល់ឲ្យជនជាតិ ប៉ាឡេស្ទីនងាយរងគ្រោះ នូវសុខាភិបាល ចំណីអាហារ ទឹក អនាម័យដែលល្អប្រសើរឡើង និងទីជម្រក ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top