អន្តរជាតិ

អភិបាលក្រុងហ្វីលីពីនម្នាក់ ត្រូវបានគេលូចបាញ់សម្លាប់ ក្នុងពេលកំពុងឈរប្រារព្ធពិធីផ្លូវការ

បរទេស: ចៅហ្វាយក្រុងហ្វីលីពីន ដែលពោរពេញទៅដោយរឿងក្តី ចម្រូងចម្រាស់មួយរូប ត្រូវទទួលបានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលលោកបាន ធ្វើប្រតិបត្តិការចាប់ខ្លួនមដឹកនាំនៃ បទល្មើសគ្រឿងញៀនជាច្រើន កាលពីពេលកន្លងមកនោះ ត្រូវបានគេលួចបាញ់សម្លាប់ នៅឯពិធីគោរពទង់ជាតិមួយ នៅឯសាលាក្រុង Tanauan កាលពីព្រឹកថ្ងៃចន្ទ ។

CNN ចេញផ្សាយនៅថ្ងៃចន្ទ ទី២ ខែកក្កដានេះបានសរសេរថា អភិបាលក្រុង Tanauan លោក Antonio Halili ត្រូវបានគេបាញ់សម្លាប់ ដោយកាំភ្លើងតែមួយគ្រាប់គត់ ចំទ្រូងពីអ្នកវាយប្រហារដែល នៅមិនទាន់កំណត់បាន អត្តសញ្ញាណម្នាក់ ។

នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហាញដោយ CNN ផងដែរនោះអាចឲ្យគេឃើញថា លោក Halili កំពុងតែឈរនៅជួរជាមួយ បុគ្គលិករដ្ឋាភិបាលខណៈដែល ទង់ជាតិត្រូវបានលើកឡើងហើយអ្នក ដែលចូលរួមទាំងអស់ក៏ចាប់ផ្តើម ច្រៀងភ្លេងជាតិរបស់គេ ។ ភ្លាមៗគ្រាប់កាំភ្លើងបាន សំដៅចំលោកអភិបាលក្រុង បើទោះបីជាវិដេអូមិនអាចបង្ហាញ ពីការបាញ់ចំគាត់ក៏ពិតមែន ៕

Leave a Reply

Your email address will not be published.

To Top