សន្តិសុខ និង សង្គម

អនុរដ្ឋមន្ត្រី នៃក្រសួងអេកូឡូស៊ី និងបរិស្ថានចិន ផ្ដើមបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ លោក  ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជាមានិតចិន បានអញ្ជើញមកមកដល់ ព្រះរាជាណាចក្រកម្ពុជា ហើយនៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ។

ក្នុងឱកាសនោះប្រតិភូ ជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក  អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញទទួលស្វាគមន៍ យ៉ាងកក់ក្តៅ លោក ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាននៃសាធារណរដ្ឋ ប្រជាមានិតចិន ដោយផ្ទាល់នៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ។

គូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា លោក ZHAO Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណៈរដ្ឋប្រជា មានិតចិន មានកម្មវិធីជួបសំដែងការគួសមជាមួយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តោត លើកិច្ចសហប្រតិបត្តិការលើវិស័យ គ្រប់គ្រងបរិស្ថានរវាងប្រទេសទាំង២ កម្ពុជា-ចិន ។ បន្ទាប់មកលោក នឹងចូលរួមក្នុងពិធី ចុះហត្ថលេខាលើអនុស្សារណៈ យោគ យល់គ្នាចំនួន៣ ស្តីពី៖ ១.ការបង្កើតការិយាល័យរៀបចំ បង្កើតមជ្ឈមណ្ឌលសហ ប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន ២.កិច្ចសហប្រតិ បត្តិការអភិរក្សជីវៈចម្រុះ កម្ពុជា-ចិន ៣. គម្រោងឧបត្ថម្ភម៉ាស៊ីនសំអាតទឹកកខ្វក់ និងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ “ការិយាល័យរៀបចំបង្កើត មជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន កម្ពុជា-ចិន” ដើម្បីបង្កើនកិច្ច សហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ឱ្យល្អប្រសើរ ជាពិសេសលើកកម្ពស់ កិច្ចគាំពារបរិស្ថាននិងគ្រប់គ្រង វិស័យបរិស្ថាននៅកម្ពុជា ឱ្យមានប្រសិទ្ធភាព ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top