អន្តរជាតិ

សហភាពអឺរ៉ុបព្រមាន សហរដ្ឋអាមេរិក អំពីផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើមានការដាក់ បន្ថែមពន្ធគយលើរថយន្ត

បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បានធ្វើការព្រមានសហរដ្ឋអាមេរិក នាពេលថ្មីៗនេះថា ការដាក់ពន្ធគយនាំចូល លើរថយន្តនិងគ្រឿងបន្លាស់រថយន្ត នឹងធ្វើឲ្យប៉ះពាល់ដល់ ឧស្សាហកម្មរថយន្តអាមេរិកខ្លួនឯង ហើយទំនងជា នឹងនាំឲ្យមានវិធានការប្រឆាំង ពីដៃគូពាណិជ្ជកម្ម លើការនាំចេញអាមេរិក ដែលមានទឹកប្រាក់ ២៩៤ពាន់លានដុល្លារ ។

ក្នុងសំណើ១០ទំព័រ ដែលបញ្ជូនទៅឲ្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ សហភាពអឺរ៉ុបបាននិយាយថា  ការដាក់ពន្ធគយលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត គឺមិនសមស្រប និងមិនបានបង្កើតឲ្យមាន ផលប្រយោជន៍សេដ្ឋកិច្ចនោះទេ ។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់គម្រាមថា នឹងដាក់ពន្ធគយ ២០ភាគរយ លើរថយន្តផលិត នៅអឺរ៉ុបទាំងអស់នោះ បាននិយាយកាលពីសប្ដាហ៍មុនថា រដ្ឋាភិបាលអាមេរិក កំពុងតែធ្វើការសិក្សា ហើយនឹងចាត់វិធានការ ក្នុងពេលឆាប់ៗនេះ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top