កីឡា

សហព័ន្ធបាល់ទាត់អ៊ុយរ៉ាហ្គាយ អះអាងថា Cavani នឹងមិនអវត្តមានឡើយ ក្នុងប្រកួត ១ភាគ៤

សមាគមកីឡាបាល់ទាត់អ៊ុយ រូហ្គាយឬ AUF បាននិយាយកាលពី ថ្ងៃចន្ទថាខ្សែប្រយុទ្ធអ៊ុយ រូហ្គាយ Edinson Cavani នឹងមិនត្រូវបាន គេដកចេញពីការប្រកួត វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ World Cup របស់ពួកគេជាមួយនឹងក្រុមបារាំង ឡើយទោះបីជាមានការឈឺចាប់ នៅជើង ឆ្វេងក៏ដោយ។

សហព័ន្ធ AUF បាននិយាយថា Cavani ទទួលបានការស្កេន តាមរយៈMRI ដែលបញ្ជាក់ថាគាត់មានបញ្ហា របួសសាច់ដុំជើង របស់គាត់ប៉ុន្តែ មិនមានការខូចខាតសរសៃសាច់ដុំដែល នឹងបង្កឲ្យមានការខកខាន សម្រាប់ការប្រកួតក្រោយឡើយ។

AUF បាននិយាយថា Cavani ជាក់ស្តែងនៅតែ បន្តមានភាពឈឺចាប់ខ្លះនៅឡើយ ប៉ុន្តែថា គាត់នឹងធ្វើការជាសះស្បើយពី កាយសម្បទាដើម្បី ចូលហ្វឹកហាត់ឡើងវិញ ត្រៀមប៉ះបារាំង។

គួរឲ្យដឹងដែរអ៊ុយរូហ្គាយនិងបារាំង ត្រូវជួបគ្នា នៅថ្ងៃសុក្រនៅពហុ កីឡាដ្ឋាន Nizhny Novgorod នៅក្នុងទីក្រុងដែលមាន ឈ្មោះដូចគ្នា ដោយក្រុមទាំងពីរដែលសង្ឃឹមថា ទទួលជ័យជំនះដូចគ្នាដើម្បី បន្តទៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ នៃការប្រកួត

Facebook Comments

Leave a Reply

Your email address will not be published.

To Top