សន្តិសុខ និង សង្គម

សម្តេចពិជ័យសេនា ហាមមិនឱ្យប្រើប្រាស់ រថយន្ត សម្លៀកបំពាក់ និងសម្ភារៈយោធា បម្រើដល់យុទ្ធនា ការឃោសនាបោះឆ្នោត

ភ្នំពេញ៖ស្របពេលយុទ្ធនាការ ឃោសនាបោះឆ្នោតជិត មកដល់សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ បានណែនាំមិនឱ្យអង្គភាពណាមួយ ប្រើប្រាស់រថយន្តស្លាកលេ ខខ.ម និងសម្លៀក បំពាក់ សម្ភារៈយោធា ដើម្បីចូល រួមបម្រើឱ្យយុទ្ធនាការ ឃោសនា បោះឆ្នោត របស់គណបក្ស នយោបាយឡើយ។

សម្ដេចពិជ័យសេនាបានលើកឡើង បែបនេះនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅ អនុវត្តឆមាសទី២ ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ បានបន្ថែមថា”វិធានការ គឺអនុវត្តទៅតាមច្បាប់ ស្តីពីការ បោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត របស់ព្រះ រាជាណាចក្រកម្ពុជា”។

នេះបើយោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ ក្រសួងការពារជាតិ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top