សន្តិសុខ និង សង្គម

លោក សួស គង់ សម្ពោធដាក់ឲ្យប្រើប្រាស់ ស្រះទឹកសហគមន៍នៅស្រុក ពញាឮ ខេត្តកណ្ដាល

ភ្នំពេញ៖ ស្រះសហគមន៍ដែលមានរៀបថ្ម តាមជើងទេរ ទី ១៧ ត្រូវបានសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ កាលរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តថ្មអណ្ដែត ភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្ដាល ក្រោមអធិបតីភាព លោក  សួស គង់ រដ្ឋមន្រ្ដីស្ដីទី ក្រសួងអភិវឌ្ឍន៍ជនបទ ។

​លោក យូ ហេ ប្រធានក្រុមទីប្រឹក្សាត្រួតពិនិត្យិងគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី ១ បញ្ជាក់ថា ស្រះទឹកដែលកំពុង ប្រារព្ធពិធី សម្ពោធនាពេលនេះមានបណ្ដោយ ៨០ ម៉ែត្រ ទទឹង ៤០ ម៉ែត្រ និងជំរៅ ៧ ម៉ែត្រ ព្រមទាំងមានរៀបថ្មតាមជើងទេរ និងផ្នែកបាត ស្រះផងដែរ ។ ​​​​​

លោក ហ្វាង ស៊ូជុន ប្រធានក្រុមហ៊ុន សាជីវកម្មនុយក្លេអ៊ែរជាតិ របស់សាធារណរដ្ឋប្រជាមានិតចិន(CNNC)បានបញ្ជាក់ថា ឆ្នាំ២០១៨ ជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងរដ្ឋាភិបាល ចិននិងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនិងការទំនងនេះ ប្រទេសទាំងពីរ រក្សាបានការរីកចម្រើនប្រកបដោយ គុណភាព និងមាន កំរិតខ្ពស់។ បន្ទាប់ពីបញ្ចប់គម្រោងជំហានទី ១ រដ្ឋាភិបាលចិន តាមរយៈ ក្រសួងពាណិជ្ជកម្មប្រទេសចិនទីភ្នាក់ងារ សហប្រតិបត្តិការ អភិវឌ្ឍន៍អន្ដរជាតិ និងការិយាល័យទីប្រឹក្សា សេដ្ឋកិច្ចពាណិជ្ជកម្ម អមស្ថានទូតចិននឹងបន្តជួយដល់ កម្ពុជាដោយ សហការជាមួយក្រសួងអភិវឌ្ឍន៍ ជនបទដែលមានក្រុមហ៊ុន សាជីវកម្មនុយក្លេអ៊ែរ ជាតិរបស់សាធារណរដ្ឋ ប្រជាមានិតចិន (CNNC) ជាអ្នកអនុវត្តក្នុងគម្រោងផ្គត់ផ្គង់ ទឹក ជនបទ ជំហានទី ២ បន្តទៀត ។​

លោក  សួស គង់ បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ក្នុងនោះមានដោយការយកចិត្តទុក ដាក់ពីសំណាក់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា វិស័យហេដ្ឋារចនា សម្ព័ន្ធ និងវិស័យអភិវឌ្ឍន៍ ជនបទមានការរីកចម្រើន គួរជាទីមោទនៈ។

លោកបានបន្តថា រដ្ឋាភិបាលចិនបានផ្ដល់ជំនួយ យ៉ាងច្រើនដល់កម្ពុជាលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអភិវឌ្ឍន៍ ជនបទ ។ នៅខែឧសភា ឆ្នាំ ២០១៧ក្រសួងអភិវឌ្ឍន៍ជនបទ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនសាជីវកម្ម នុយក្លេអ៊ែរ ជាតិរបស់សាធារណរដ្ឋ ប្រជាមានិតចិន (CNNC)​ អនុវត្តគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី១ក្រោមហិរញ្ញប្បទានជំនួយ ឥតសំណងសម្រាប់ជីកអណ្ដូង ទឹកប្រភេទជ្រៅចំនួន ៨៤៦ អណ្ដូង និងជីកស្រះសហគមន៍ចំនួន៤៥ស្រះ និងស្រះ សហគមន៍ដែលមានរៀបថ្ម តាមជើងទេរចំនួន ២៨ ស្រះនៅក្នុងខេត្តគោលដៅ ទាំង ៦ គឺ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ត្បូងឃ្មុំ ស្វាយរៀង និងខេត្តកណ្ដាល ក្នុងនោះខេត្តកណ្ដាល ត្រូវជីកអណ្ដូង ចំនួន ១៣០ អណ្ដូង ជីកស្រះសហគមន៍ចំនួន៨ ស្រះនិងស្រះសហគមន៍ដែលមានរៀបថ្មតាមជើងទេរ ចំនួន ១ ស្រះ ។ វឌ្ឍនភាពនៃការអនុវត្តគម្រោងផ្គត់ផ្គង់ ទឹកជនបទ ជំហានទី ១ សម្រេចបានប្រមាណ ៩៩,៥ %ហើយ ។

លោក  សួស គង់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះរដ្ឋាភិបាលក៏ដូចជាប្រជាជនចិន ដែលតែងតែជួយដល់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាបានទាន់ពេល វេលាដោយពុំមានលក្ខខណ្ឌស្មុគស្មាញ ដើម្បីរួមចំណែកស្ដារ និងអភិវឌ្ឍប្រទេសជាពិសេស ក្នុងវិស័យ ផ្គត់ផ្គង់ទឹកស្អាត នៅតំបន់ជនបទ ៕
​​​​​​​​​​​​​

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top