សន្តិសុខ និង សង្គម

លោក ម៉ាត់ ហ៊ីម ថា គ្មានសន្តិភាព គ្មានការវិនិយោគ និងសង់ផ្លូវលំ ជូនពលរដ្ឋទេ

ភ្នំពេញ៖ លោក ម៉ាត ហ៊ីម ម្ចាស់វិនិយោគទូក កំពង់ចម្លងឆ្លូង-កំពង់គរ ស្ថិតនៅឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានលើកឡើងថា ការចូលរួមអភិវឌ្ឍភូមិស្រុកជារឿងសំខាន់ហើយ ការសន្សំបុណ្យ កុសល្យទៅមុខ របស់អ្នកកាន់សាសនា ឥស្លាម តែងតែ ត្រូវការបរិចាកនូវធនធានដែលរកបាន គឺយកមកកសាងនិងចែកជូន ដល់អ្នករស់នៅ ក្នុងសង្គមជាតិ ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិជាមួយ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោឈ្លាសវៃ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជា។

លោក ម៉ាត ហ៊ីម បានថ្លែងក្នុងឱកាស សម្ភោធផ្លូវ ក្រាលគ្រួសក្រហមប្រវែង១ ខ្សែនៅភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះកាល ពីថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៨នេះ  ថា ការបរិច្ចាកនេះមានគោលបំណង តែមួយគាត់ គឺមិនចង់ឲ្យប្រជា ពលរដ្ឋមានការលំបាក និងមាន ផ្លូវដើរនៅឡើយ ហើយក្នុងនាមជាអ្នកបរិច្ចាក មានការសប្បាយចិត្តខ្លាំងណាស់ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ជំរុញ ឲ្យការវិនិយោគរបស់លោក ទទួលបានផលចំនេញ ដូចសព្វថ្ងៃនេះ នឹងចែករំលែកដល់ ការកសាង ភូមិឃុំស្រុកតែម្តង។

លោក ម៉ាត់ ហ៊ីម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ទាំងអស់គ្នាដើម្បីការពារសន្តិភាព និងស្ថេរភាពនយោបាយ ដើម្បីជំរុញឲ្យប្រទេសជាតិមាន ការអភិវឌ្ឍឈានឡើងបន្តទៅទៀ។

លោក ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយខេត្តក្រចេះ បានលើកឡើងថា ប្រទេសកម្ពុជា ដែលមានការដឹកនាំ ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ធ្វើឲ្យការអភិវឌ្ឍន៍គ្រប់ទិសទី ហើយបើគ្មានការធានាសន្តិភាពនិងស្ថេរភាព នយោបាយពីសម្តេចទេ គឺ ផ្លូវលំដែលជា សមិទ្ធផលរបស់ លោក ម៉ាត់ ហ៊ីមកើត មាននៅទីនេះនោះឡើយ។

លោកបន្តថា ការចូលរួមចំណែក របស់អ្នកវិនិយោគក្នុងស្រុកសម្រាប់ កសាងសមិទ្ធផលក្នុងស្រុកនេះ គឺជាការចូលរួម ចំណែកមួយដ៏ធំ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយជាពិសេសនោះ នៅស្រុកឆ្លូងតែម្តង។

លើសនេះ លោក ម៉ាត់ ហ៊ីម ក៏បានកសាងនិងអភិវឌ្ឍន៍ផ្លូវជាច្រើនកន្លែង ហើយជាក់ស្តែង ដូចជា ការវិនិយោគសាង សង់ផ្លូវលំនេះ ដែលមានប្រវែង ១គីឡូម៉ែត្រ ដោយចំណាយថវិកាជាង១ ម៉ឺន ដុល្លារអាមេរិក ហើយក្រៅពីនេះលោក ក៏បានវិនិយោគសង់វិហារឥស្លាម ផងដែរ ជាមួយប្រជាពលរដ្ឋឥស្លាម និងកំពុងតែបានសាងសង់ រួចប្រមាណ៥០% ហើយ  ដោយចំណាយទឹកប្រាក់ជាង ១០ម៉ឺន ដុល្លារអាមេរិកផងដែរ៕

 

 

 

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top