អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង នឹងបំពេញទស្សនកិច្ច នៅសិង្ហបុរី ថ្ងៃទី១១-១៣ កក្កដា

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៨ថា លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នឹងបំពេញទស្សនកិច្ចមួយទៅកាន់ប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដាខាងមុខ ។ វិមានខៀវបានប្រកាស ឲ្យដឹងនៅថ្ងៃចន្ទនេះ ។

គាត់នឹងពាំនាំនូវសុន្ទរកថា មួយអំពីទស្សនៈរបស់គាត់ និងគោលនយោបាយនានា សម្រាប់សន្តិភាពអចិន្រ្តៃយ៍ នៅឧបទ្វីបកូរ៉េ រួមទាំងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសអាស៊ាន នៅក្នុងតំបន់ ។

ការបំពេញទស្សនកិច្ចរបស់លោក ម៉ូន ទៅកាន់សិង្ហបុរី គឺបានធ្វើឡើង ក្រោយកិច្ចប្រជុំកំពូលជា ប្រវត្តិសាស្ត្រកាលពីខែមុនរវាងលោក គីម ជុនអ៊ុន មេដឹកនាំកូរ៉ខាងជើង និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានសិង្ហបុរី ធ្វើជាម្ចាស់ផ្ទះ ។

នៅក្នុងដំណើរបំពេញទស្សនកិច្ច របស់គាត់ទៅកាន់សិង្ហបុរី នៅក្នុងសប្តាហ៍ក្រោយនោះ លោក ម៉ូន នឹងធ្វើការអំពាវនាវដល់ លោកប្រធានាធិបតី Halimah Yacob និងលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី ។ ទីភ្នាក់ងារ យ៉ុនហាប់បានរាយការណ៍ឲ្យដឹង ដោយបានដកស្រង់សម្តីចេញពី អ្នកនាំពាក្យមកពីវិមានខៀវ បានឲ្យដឹងដូច្នេះ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top