សន្តិសុខ និង សង្គម

ឃាត់ខ្លួនយួន ៩នាក់ លួចស្នាក់នៅ និងប្រើប្រាស់ឯកសារ មិនត្រឹមត្រូវ 

ភ្នំពេញៈ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់បានជនជាតិវៀតណាមចំនួន ៩នាក់ ស្រីម្នាក់ដែលលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ស្ថិតនៅកន្លែងដាំផ្កា ទិញ-លក់អេតចាយ និងសិប្បកម្មឈើ សង្កាត់ទួលសង្កែ១-២ ខណ្ឌឫស្សីកែវ ។

ប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ កន្លែងដាំផ្កា ទិញ-លក់អេតចាយ និងសិប្បកម្មឈើ ក្នុងខណ្ឌឫស្សីកែវ ។

ក្រោយពីចុះពិនិត្យគឺរកឃើញមាន​ ជនបរទេសចំនួន៩នាក់ ស្រីម្នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារ មិនត្រឹមត្រូវទាំងអស់។

ក្រុមប្រតិបត្តិការបានបញ្ជូន ជនបរទេសចំនួន ៩នាក់ ស្រី ម្នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top