កីឡា

ក្រុម U19កម្ពុជា បំបាក់ប្រ៊ុយណេ ៥-០ ឡើងឈរកំពូលតារាង នៃពាន AFF

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ១៩ឆ្នាំកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រមាន ការពេញចិត្តជាខ្លាំង ក្រោយយក ឈ្នះយ៉ាង ចាស់ដៃ លើក្រុមជម្រើសជាតិ U19ប្រ៊ុយណេ ដោយលទ្ធផល ៥-០ ក្នុងប្រកួតបើកឆាកពានរង្វាន់ AFF U19 Chmpionship 2018 ពូលB នៅកីឡដ្ឋាន Gelora Joko Samudro នាប្រទេសឥណ្ឌូនេស៊ី នៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុម U19កម្ពុជា គឺរកបានដោយកីឡាករ ឃាង ម៉េងហួរ ៣គ្រាប់(Hat-Trick) ខណៈ ២គ្រាប់ទៀត ធ្វើសម្រេច ដោយកីឡាករ ណារ៉ុង កក្កដា និងកីឡាករ ផាច សុជាវីឡា ។ ការយកឈ្នះលើគូប្រកួតមិនឲ្យតដៃរួចនេះ បាននជួយក្រុមរហស្ស នាមគោព្រៃជំទង់កម្ពុជា ឡើងឈរកំពូលតារាងបណ្ដោះអាសន្ន និងមាន ៣ពិន្ទុពេញ មុនបន្ដជួបក្រុមម៉ាឡេស៊ី នាថ្ងៃទី០៤ ខែកក្កដាខាងមុខ ៕

Leave a Reply

Your email address will not be published.

To Top