សន្តិសុខ និង សង្គម

ក្រុមហ៊ុន Havas Riverorchid Cambodia និង Chevron Cambodia ទទួលបានពានរង្វាន់ Gold សម្រាប់យុទ្ធនាការ ប្រព័ន្ធផ្សព្វផ្សាយ សង្គមល្អបំផុត ក្នុងកម្មវិធីពានរង្វាន់ MAA GLOBES

ភ្នំពេញ៖ យុទ្ធនាការទីផ្សារ លោក ព្រាប សុវត្ថិ ពញ្ញាក់អារម្មណ៍អតិថិជន “Preap Sovath Surprise” របស់ក្រុមហ៊ុន Chevron Cambodia សម្រាប់ម៉ាកសញ្ញា Caltex បានបន្តឈ្នះ ពានរង្វាន់ផ្សព្វផ្សាយជាសកលរបស់ខ្លួន ដោយទទួលបានពានរង្វាន់ Gold GLOBE សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ សង្គមល្អបំផុត ឬយុទ្ធនាការនិយាយពីមាត់ មួយទៅមាត់មួយ “Best Social Media or Word of Mouth Campaign” ដែលបានទទួលស្គាល់ដោយ សមាគមទីភ្នាក់ងារ ទីផ្សារជាសកល (MAA)។

ពានរង្វាន់នេះ បានបំបែកនូវកំណត់ត្រានៅតាម ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេស កម្ពុជាដ៏គួរឲ្យកត់សម្គាល់ជាមួយ ចំនួន អ្នកទស្សនាជាង ១លាននាក់ និងអ្នក Share ច្រើនជាង 80,000នាក់ ក្នុងរយៈពេល 24 ម៉ោងដំបូងរបស់ខ្លួន ខណៈពេលដែល អ្នកប្រើប្រាស់ហ្វេសប៊ុកមានចំនួនតែ 3.5 លាននាក់ប៉ុណ្ណោះ។

នេះជាយុទ្ធនាការ ឌីជីថល ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដ៏អស្ចារ្យមិនធ្លាប់ មានពីមុន។ MAA GLOBES ជាកម្មវិធីពាន រង្វាន់ពិភពលោក ដ៏មានកិត្យានុភាពខ្ពស់ ទទួលស្គាល់ លើយុទ្ធនាការទំនាក់ទំនង ទីផ្សារល្អបំផុតនៅទូទាំង ពិភពលោក។ យុទ្ធនាការរបស់ Caltex បានឈ្នះពានរង្វាន់ម្តង ហើយកាលពីឆ្នាំ 2017 នៅក្នុងកម្មវិធីពានរង្វាន់ ផ្សព្វផ្សាយទីផ្សារប្រចាំអាស៊ី (ដែលគេស្គាល់ថាជា “Dragons of Asia”)។

ក្រុមហ៊ុន Havas Riverorchid Cambodia ជាផ្នែកមួយក្នុងការចូលរួម បង្កើតយុទ្ធនាការ បើកដំណើរការប្រេងឥន្ធនៈថ្មី របស់ក្រុមហ៊ុន Caltex Cambodia ដោយមានវត្តមាន ពីកំពូលតារាចម្រៀងដ៏ល្បីរបស់កម្ពុជា លោក ព្រាប សុវត្ថិ ដែលអ្នកចាក់ប្រេងឥន្ធនៈ​ឲ្យអតិថិជន ចំនួន ១០០នាក់នៅតាមបណ្តាស្ថានីយ ប្រេងឥន្ធនៈបួន​ផ្សេងគ្នា​នៅរាជធានី​ភ្នំពេញ។

លោក ព្រាប សុវត្ថិ បានស្លៀកឯកសណ្ឋាន ជាបុគ្គលិក​ស្ថានីយ Caltex ចាក់​ប្រេង​​ឥន្ធនៈ ដែលធ្វើឲ្យអតិថិជន មានការភ្ញាក់ផ្អើល និងរីករាយជាខ្លាំង ខណៈនោះ​គាត់ក៏បាននិយាយពី អត្ថប្រយោជន៍របស់ ប្រេងឥន្ធនៈ Caltex ប្រាប់អតិថិជនផងដែរ។ គាត់ថែម ទាំងបានចែករំលែកចំណេះដឹងខ្លះៗ ទាក់ទងនឹងការច្រៀង ក៏ដូចជាធ្វើ ការ​ចាក់​​ប្រេង​ឥន្ធនៈឲ្យអតិថិជន ដោយ ឥតគិតថ្លៃ សម្រាប់ជាកាដូពី Caltex ដើម្បីអបអរ​ ការបើកដំណើរការរូបមន្ត របស់ Techron® ថមីដែលមាននៅក្នុងប្រេងឥន្ធនៈ​ របស់ខ្លួន រួមជាមួយ​ខួបលើកទី២០ របស់ Caltex នៅប្រទេសកម្ពុជា។

បន្ទាប់ពីប្រាំមួយសប្តាហ៍ វីដេអូ លោក ព្រាប សុវត្ថិ ពញ្ញាក់អារម្មណ៍អតិថិជន “Preap Sovath Surprise” បានបំបែក កំណត់ត្រា ជាមួយចំនួន អ្នកទសន្សនាដល់ទៅ ២លាននាក់។ ក្រុមហ៊ុន Chevron Cambodia បានកត់សម្គាល់ឃើញថា បរិមាណលក់ប្រេង ឥន្ធនៈកើនឡើង ហើយអតិថិជនជាច្រើនមានអារម្មណ៍ ល្អចំពោះម៉ាកសញ្ញា Caltex ។

លោក Anthony Keck អគ្គនាយកប្រតិបត្តិ គ្រុប (Group Chief Operating Officer) របស់ក្រុមហ៊ុន Havas Riverorchid បានមាន ប្រសាសន៍ថា “ការផ្តល់នូវ យុទ្ធនាការទីផ្សារដ៏គួរឲ្យចងចាំ ប្រកបដោយភាពច្នៃប្រឌិត ​ និងមាន​ផលវិជ្ជមានចំពោះ អាជីវកម្ម គឺជាហេតុផលដែលយើង ធ្វើការងារនេះ”។

លោកបន្តថា “MAAs ត្រូវបានទទួលស្គាល់ ជាសាកលថា ជាពានរង្វាន់ទីផ្សារដ៏មានភាព ល្បីល្បាញនៅលើ ពិភពលោក ដូច្នេះវាពិតជាភ្ញាក់ផ្អើលណាស់ ដែលត្រូវបានទទួលស្គាល់ ជាការប្រកួត​ពានរង្វាន់លំដាប់​អន្តរជាតិ ហើយរីករាយ ជាពន់ពេក ដែលឃើញកម្ពុជា ប្រកួតប្រជែង​ទទួលបាន​ជោគជ័យ ក្នុងចំណោមប្រទេស អាមេរិកចក្រភពអង់គ្លេស ឥណ្ឌា និងជប៉ុន ព្រមទាំង​បណ្តាប្រទេស ផ្សេងៗទៀត ជាច្រើន។ យើងសូមអរគុណយ៉ាងខ្លាំង ដែលបានធ្វើកា ​ជាមួយម៉ាក ផលិតផល ដ៏ល្បីលំដាប់អន្តរជាតិ ដូចជា Caltex នេះ។ នេះជាការបេ្តជ្ញាចិត្ត​ដ៏ខ្ពស់ ដើម្បីអតិថិជនទាំងអស់របស់យើង”។

លោក Daniel Hwang ជា Manager-Product Cambodia របស់ក្រុមហ៊ុន Chevron នៅប្រទេសកម្ពុជា បានលើកឡើងថា “យើងពិតជាមានមោទនភាពខ្លាំងណាស់ដែលបានឈ្នះពានរង្វាន់នេះ ក្នុងភាព ជាដៃ គូសហការ ជាមួយក្រុមហ៊ុន Havas Riverorchid”។

លោកបានឲ្យដឹងទៀតថា “ផលិតផលបង្កើតថ្មី ដូចជាបច្ចេកវិទ្យា Techron® WITH CLEAN & GLIDE™ ពិតជាស័ក្តិសមនឹង យុទ្ធនាការ ប្រកបដោយ ភាពច្នៃប្រឌិតនិងជាយុទ្ធនាការ មួយដែលបានជួយ បង្កើនដល់ការយល់ដឹង។ យើងខិតខំធ្វើការ ដើម្បីបង្កើតផលិតផល និងសេវាកម្មដែលមានភាព លេចធ្លោ ហើយយើងចង់ឲ្យទីផ្សារ របស់យើងធ្វើដូចគ្នានេះដែរ”៕

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top