អន្តរជាតិ

ក្រុមហ៊ុនការពារជាតិ ប៊ូអ៊ីង នឹងផលិតឧទ្ធម្ភាគចក្រយោធា Chinooks ថ្មីចំនួន៤គ្រឿង សម្រាប់ប្រតិបត្តិការពិសេសអាមេរិក

បរទេស៖ ក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក ប៊ូអ៊ីង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបទទួលបានកុងត្រា ៨០លានដុល្លារមួយ ដើម្បីផលិតឧទ្ធម្ភាគចក្រ MH-47G Chinook  ថ្មីចំនួន៤គ្រឿង ឲ្យកងវរសេនាធំប្រតិបត្តិការ ដែនអាកាសពិសេសលេខ ១៦០របស់កងទ័ពអាមេរិក ។

យោងតាមប្រភពព័ត៌មាន ពីកាសែតសហរដ្ឋអាមេរិក UPI បានឲ្យដឹងថា កិច្ចព្រមព្រៀងការពារជាតិថ្មី ដែលចេញដោយ ក្រសួងការពារជាតិនេះ នឹងបំពេញនូវតម្រូវការ យន្តហោះបន្ថែមដ៏ចាំបាច់ ព្រោះតែតម្រូវការប្រតិបត្តិការ នៃកងកម្លាំងប្រតិបត្តិការពិសេស មានការកើនឡើង ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រស្លាបកង្ហារភ្លោះនេះ បានស្ថិតនៅក្នុងការប្រើប្រាស់ ចាប់តាំងពីបង្ហាញខ្លួនដំបូង គឺឧទ្ធម្ភាគចក្រ CH-47  ត្រូវបានដាក់ប្រើក្នុងឆ្នាំ១៩៦២ ដើម្បីដឹកជញ្ជូនកងទ័ព និងបន្ទុកធំៗ នៅក្នុងកម្រិតល្បឿនដ៏ខ្ពស់ និងក្នុងរយៈចម្ងាយឆ្ងាយ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top