សន្តិសុខ និង សង្គម

កាំកុងត្រូល ខេត្តកំពង់ធំ បន្តចុះអង្កេតរកសាធាតុគីមី ហាមឃាត់ នៅផ្សារថ្នល់បែក

កំពង់ធំ  ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តកំពង់ធំ សហការ​ជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ​បាន​បន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ នៅផ្សារថ្នល់បែក​ ឃុំត្រពាំង ប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានថ្លែងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំង លក់នៅក្នុងផ្សារថ្នល់បែក រួចមកជា​លទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារ ទាំងនោះឡើយ ។ ចំពោះការពិនិត្យមើលលើផលិតផលគ្រឿង កំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ក្រុមការងារ ក៏ពុំរកឃើញផលិតផលភេសជ្ជៈណាមួយ ហួសកាលបរិច្ឆេទដែរ ។

មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានឲ្យដឹងថា នេះជាការយល់ដឹងរបស់បងប្អូនអាជីវករ ក្នុងការការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ ស្កាត់ផល ប៉ះពាល់ ដល់សុខ​ភាពអ្នកប្រើ តាមរយៈចំណីអាហារ ។

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានបន្តថា ទោះបីរក​មិនឃើញ ផលិតផលណាមួយ​មានសារធាតុគីមីក្តី និងហួសកាលបរិច្ឆេទក្តី ក៏ក្រុមការងាររបស់លោក ក៏បានអប់រំ និងអំពាវ​នាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុក​ដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់​តាំងលក់ផលិតផល ចំណីអាហារឲ្យនៅដាច់ពីគ្នា​ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top