ព័ត៌មានជាតិ

ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស អបអរសាទរនៅការ បំបែកកំណត់ត្រាពិភពលោកថ្មី របស់កម្ពុជា!

ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានបង្ហាញនូវក្តីរីករាយជាអនេក និងចូលរួមអបអរសាទរ ចំពោះមហាគ្រួសារខ្មែរ បន្ទាប់ពីក្រមាកម្ពុជា ត្រូវបានគណៈកម្មការ ឯកទគ្គកម្មពិភពលោក (Guinness World Records) កត់ត្រា និងទទួលស្គាល់ ជាក្រមាវែងជាងគេ លើពិភពលោក ។

គណៈកម្មការ បានអះអាងថាកម្ពុជាជាប្រទេសទី១ ដែលបង្កើតក្រមាវែងបំផុត លើពិភពលោក និងគ្មានប្រទេសណាធ្វើដូច។ ការវិនិច្ឆ័យផ្អែកលើចំណុចសំខាន់២រួមមាន កម្ពុជាបានត្បាញក្រមា​ ដែលសាច់ក្រមាតឹងណែនល្អ និងត្បាញក្រមាវែងបំផុត រហូតដល់ ១ ១៤៩ ម៉ែត្រ។

ក្នុងនោះផងដែរ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានលើកឡើងការបំបែក បាននូវឯកទគ្កកម្មពិភពលោក ជាក្រមាវែងជាងគេ លើពិភពលោកនេះ គឺជាការសម្រេចបាននូវ ភាពជោគជ័យជាប្រវត្តិសាស្ត្រ ថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា និងជាមោទនភាព ដែលឆ្លុះបញ្ចាំង នូវសមត្ថភាពថា ខ្មែរអាចធ្វើបាន ។

គួរអោយដឹងថា តាំងពីថ្ងៃចាប់ផ្ដើមកម្មវិធីមក ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន វិនិយោគដោយកូនខ្មែរ ១០០ ភាគរយ គឺជាអ្នកឧបត្ថម្ភធំ សម្រាប់មហាព្រឹត្តិការណ៍នេះ ដោយបានរៀបស្តង់ ដាក់លក់ភេសជ្ជៈរបស់ខ្លួន នៅទីតាំងសាលាតម្បាញ ជាមួយប្រម៉ូសិន និងការផ្ដល់ជូនភេសជ្ជៈ ដោយឥតគិតថ្លៃជាច្រើន ដល់ក្រុមការងារស្ម័គ្រចិត្ត និងការលេងល្បែកម្សាន្ត យករង្វាន់នានាជាប្រចាំ។ ក្រៅពីនោះ នៅថ្ងៃប្រកាសលទ្ធផល កាលពីម្សិលមិញ ទឹកផ្លែឈើ Joop ភេសជ្ជៈប៉ូវកម្លាំង Wurk និងទឹកបរិសុទ្ធកម្ពុជា ត្រូវបានចែកជូន Free ដល់អ្នកចូលរួមជាសាក្សី នៃឯតទគ្គកម្មក្រមាខ្មែរ ប្រមាណ ២០០០០ នាក់ ផងដែរ៕

 

 

 

 

 

 

 

 

Facebook Comments

To Top