X

មិនធម្មតាទេ! គ្រាន់តែជប់លៀង ឲ្យអតិថិជនឆ្នើម ស្រាបៀរ កម្ពុជា គ្រោងចាយ ជាង១លានដុល្លារ

ពិតជាមួយ មិនទាន់មានពីរនោះទេ សម្រាប់ ការលើកទឹកចិត្ត ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (ស្រាបៀរកម្ពុជា) ដល់អតិថិជនឆ្នើមរបស់ខ្លួន ដោយក្រុមហ៊ុនរៀបចំ ដំណើរកម្សាន្តដ៏ធំ ដែលគ្រោង សម្រាប់តំណាងចែកចាយ រាប់រយនាក់ កាន់តែអស្ចារ្យថែមទៀតនោះ គឺមានរង្វាន់ធំៗជាច្រើន បានត្រៀមទុកជាស្រេច សរុបជាទឹកប្រាក់ជាង ១លានដុល្លារអាមេរិក ។

យោងតាមការបង្ហើប អោយដឹងពីក្រុមការងារ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (ស្រាបៀរកម្ពុជា) បានអោយដឹង ថាសម្រាប់ ដំណើរកម្សាន្ត ដែលធ្វើឡើង ដើម្បីថ្លែង​អំណរគុណ ដល់តំណាង​ ចែកចាយទាំងអស់ ដែលបានធ្វើការលក់ សម្រេចដល់គោលដៅ និងលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹងប្រែង សម្រាប់តំណាងចែកចាយរបស់ខ្លួន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (ស្រាបៀរកម្ពុជា) បានត្រៀមកញ្ចប់ថវិកាជាង ១លានដុល្លារ ដែលមានទាំងរង្វាន់ជាច្រើន យ៉ាងសន្ធឹកសន្ធាប់ ដូចជា ដូចជា ញ្ជៀនពេជ្រ ៤វង់, ម៉ូតូ Honda Dream ស៊េរី ឆ្នាំ២០១៨ ២រង្វាន់, ម៉ូតូ Honda Zoomer X ស៊េរី ឆ្នាំ២០១៨ ៤រង្វាន់, ទូរសព្ទដៃម៉ាក់ iPhoneX ៥រង្វាន់ , ទូរសព្ទ Samsung J7plus ៣០រង្វាន់ និងភេសជ្ជៈផលិតផល របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ ជាច្រើនរង្វាន់ទៀត ដែលសរុបថវិកា ចំណាយលើរង្វាន់ ប្រមាណជាង ១០ម៉ឺនដុល្លារ និងជាង១លានដុល្លារ សម្រាប់ការចំណាយ ក្នុងដំណើរកម្សានត្ត ទៅកាន់ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ៕

Facebook Comments