ព័ត៌មានជាតិ

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (ស្រាបៀរកម្ពុជា) នឹងផ្តល់ដំណើរកម្សាន្ត សប្បាយរីករាយ និងរង្វាន់ជាច្រើន ដើម្បីលើកទឹកចិត្ត ដល់តំណាងចែកចាយ ទូទាំងប្រទេស

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (ស្រាបៀរកម្ពុជា) នឹងរៀបចំដំណើរកម្សាន្តដ៏អស្ចារ្យ សម្រាប់តំណាងចែកចាយ ទូទាំងប្រទេសរបស់ខ្លួន ទៅកាន់ខេត្តសៀមរាប ដោយហៅឈ្មោះថា “Jungle Night ឬ រាត្រីនៃធម្មជាតិ” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ។

ដំណើរកម្សាន្តនេះធ្វើឡើង ដើម្បីថ្លែង​អំណរគុណ ដល់តំណាងចែកចាយទាំងអស់ ដែលបានធ្វើការលក់ សម្រេចដល់គោលដៅ និងលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹងប្រែង សម្រាប់តំណាង ចែកចាយរបស់ខ្លួន ។ មិនត្រឹមតែប៉ុណ្ណឹង ក្នុងដំណើរកម្សាន្ត ទៅកាន់ ខេត្តសៀមរាបនេះ នឹងមានការចាប់រង្វាន់ ដល់តំណាងចែកចាយ ដែលចូលរួម ជាមួយរង្វាន់ជាច្រើន ដូចជា ម៉ូតូ Honda Dream ស៊េរី ឆ្នាំ២០១៨ ២រង្វាន់ ម៉ូតូ Honda Zoomer X ស៊េរី ឆ្នាំ២០១៨ ៤រង្វាន់,​ ជញ្ជៀនពេជ្រ ៤វង់, ទូរសព្ទដៃម៉ាក់ iPhoneX ៥រង្វាន់ , ទូរសព្ទ Samsung J7plus ៣០រង្វាន់ និងភេសជៈផលិតផល របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ ជាច្រើនរង្វាន់ទៀត ។ លើសពីនេះទៅទៀត នឹងមានការប្រគំតន្ត្រីដ៏អស្ចារ្យ ដែលមានតារាងចម្រៀង លំដាប់កំពូង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលរួម មានដូចជា អ្នកនាង ពេជ្រ សោភា នាយចឹម និងក្រុមភ្លេង Saxophone របស់សណ្ឋាគារសុខាផងដែរ ។

គួររំលឹកថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (ស្រាបៀរកម្ពុជា) តែងតែ ធ្វើការនាំតំណាងចែកចាយរបស់ខ្លួន ទៅទស្សនកិច្ច ក្នុងនិងក្រៅប្រទេស ។ ដោយឡែកឆ្នាំនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (ស្រាបៀរកម្ពុជា) មានដំណើរកម្សាន្ត ៥ ដូចជា៖ ដំណើរកម្សាន្ត ទៅកាន់ប្រទេស ឌូបៃ, ហុងកុង, កូរ៉េ, អ៉រុប និងខេត្តសៀមរាប ដែលការចំណាយទាំងអស់ ក្នុងដំណើរកម្សាន្តនីមួយៗ ជាបន្ទុករបស់ក្រុមហ៊ុនទាំងស្រុង ។ ក្នុងនោះដែរ កាលពីដើមខែនេះ ក្រុមហ៊ុនបាន បានឲ្យតំណាងចែកចាយរបស់ខ្លួន ២០រូប ទៅកាន់ប្រទេសឌូបៃរួចមកហើយ៕

Facebook Comments

To Top