Dap News...Admin

Thursday, May 17th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

ក្លឹបកីឡាវាយកូនឃ្លី លើតុទួលស្វាយព្រៃថ្មី បង្កើតព្រឹត្តិការណ៍ ដណ្ដើមពានរង្វាន់ក្លឹប ជាលើកដំបូង

ភ្នំពេញៈ ក្លឹបកីឡាវាយកូនឃ្លីលើតុទួលស្វាយព្រៃថ្មី សហការជាមួយសហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា បានរៀបចំ ការប្រកួតវាយកូនឃ្លីលើតុ (ប៉េងប៉ុង) ដើម្បីដណ្តើមពានរង្វាន់ក្លឹបទួលស្វាយព្រៃថ្មីលើកទី១ ប្រចាំឆ្នាំ២០១២នេះ ដែល នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១២។

លោក ស្រេង វ៉ាន់ថាន ប្រធានក្លឹបវាយកូនឃ្លីលើតុបានថ្លែងក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២២ ខែកុម្ភៈថា “នេះជាលើកដំបូងហើយ ដែលលោកបានបង្កើតព្រឹត្តិការណ៍នេះឡើង ក្នុងឋានៈជាក្លឹប ដែលជាសមាជិកពេញសិទ្ធិរបស់សហ ព័ន្ធជាយូរមកហើយនោះ ការសម្រេចចិត្តរៀបចំការប្រកួតនេះឡើង ដើម្បីបំផុសឱ្យយុវជន ខ្មែរយើងស្រលាញ់ផ្នែកកីឡា វាយកូន ឃ្លីលើតុ ដែលហៅថា (ប៉េងប៉ុង)នេះ ដោយយើងធ្វើការបំផុសឱ្យចេញពីក្មេងៗ និងដើម្បីឱ្យគេស្គាល់កីឡាមួយនេះកាន់តែទូលំទូលាយឡើង”។

លោកបានបន្ថែមថា “ទាំងកីឡាករអាជីព ទាំងកីឡាករមិនអាជីព ទាំងកីឡាករជម្រើសជាតិ គឺអាចចូលរួមប្រកួតបានទាំងអស់។ វិញ្ញាសាចំនួន ២ ដែលដាក់ឱ្យប្រកួតនោះ មានប្រកួតជាឯកត្តជន និងប្រកួតជាក្រុម។ សម្រាប់វិញ្ញាសាប្រកួតជាក្រុមចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ១លានរៀល លេខ ២ បាន ៦០ ម៉ឺនរៀល និង ចំណាត់ថ្នាក់លេខ ៣ បាន ៤០ ម៉ឺនរៀល។ វិញ្ញាសាឯកត្តជនចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ ថវិកា ៦០ ម៉ឺនរៀល លេខ២ បាន ៤០ម៉ឺនរៀល និងលេខ៣ បាន២០ម៉ឺនរៀល។

ទាំងវិញ្ញាសាជាក្រុមទាំងវិញ្ញាសាឯកត្តជនចំណាត់ថ្នាក់លេខ១ មានរង្វាន់បន្ថែម គឺលេងក្នុងក្លឹបរយៈពេល៣ខែមិនគិត លុយ លេខ ២ លេង ២ខែ និង លេខ ៣ លេង១ខែដោយមិនគិតលុយ។ លោកស្រេង វ៉ាន់ថាន ក៏ឲ្យដឹងបន្ថែមទៀតថា ចាប់ពីពេលនេះទៅលោកធ្វើការប្រកួតដណ្ដើមពានរង្វាន់រយៈពេល ៤ ខែម្តង គឺមួយឆ្នាំប្រកួត ៤ដងហើយរង្វាន់ចុងឆ្នាំ មានទំហំធំ។

សូមបញ្ជាក់ថា នៅថ្ងៃទី ២៥ មីនា នឹងធ្វើការចាប់ឆ្នោតរើសពូល ឬ គូប្រកួតដែលនឹងប្រព្រឹត្តិឡើងនៅក្លឹបវាយកូនឃ្លីលើ តុទួលស្វាយព្រៃតែម្តង។

ចំណែកលោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក៏បានឱ្យដឹងដែរថា “សហព័ន្ធលើក ទឹកចិត្តឱ្យបណ្ដាក្លឹបនានា រៀបចំនូវព្រឹត្តិការណ៍ប្រកួតបែបនេះ ដើម្បីឱ្យកីឡាក្នុងក្របខ័ណ្ឌសិស្ស-និស្សិតដែលសំបូរ អ្នកលេងល្អៗនោះ មានឱកាសចូលរួមប្រកួតបានច្រើន៕

Photo by DAP-NEWS

Photo by DAP-NEWS

______________________________ផ្សព្វផ្សាយពាណិជ្ជកម្ម__________________________________

SAFE HOME TECHNOLOGY