Dap News...Admin

Thursday, May 17th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

ក្រុមហ៊ុន អាកាសចរណ៍ Air-France ជួយឧបត្ថម្ភ អូឡាំពិកកម្ពុជា

ភ្នំពេញៈ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បាននិយាយឱ្យដឹងថា ក្រុមហ៊ុន អាកាសចរណ៍ Air- France របស់បារាំងប្រចាំនៅកម្ពុជា បានប្រកាស ពីការជួយឧបត្ថម្ភ ដល់កីឡាករកម្ពុជា ដែលចូលរួមប្រកួត កីឡាអូឡាំពិក រដូវក្តៅក្នុងទីក្រុងឡុងន៍ ប្រទេសអង់គ្លេស ដែលនឹងចាប់ផ្តើមឡើង នៅថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២នេះ ។

លោកបានបន្តថា “ យើងនឹងធ្វើការ ចុះអនុសារណៈយោគយល់គ្នា ស្តីពីការឧបត្ថម្ភ របស់ក្រុមហ៊ុនអាកាសចរណ៍ Air-France នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ខាងមុខនេះ” ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា ក្រុមហ៊ុន Air-France ជួយសំបុត្រយន្តហោះ ដល់អត្តពលិក ដែលចូលរួមប្រកួត កីឡាអូឡាំពិក ហើយក្រោយពី ប្រកួតចប់ ក្រុមហ៊ុននេះ ចេញសោហ៊ុយឲ្យកីឡាករ-កីឡាការិនី ទៅទស្សនកិច្ច នៅស្រុកបារាំង ចំពោះណាហ្គា វើលវិញ នឹងជួយសម្លៀកបំពាក់ ។ ជាមួយគ្នានេះ Air-France នឹងជួយស្វែងរក ជំនួយឧបត្ថម្ភនានា មកជួយដល់កីឡាកម្ពុជា បន្ថែមទៀត ខណៈដែលមានតែ ក្រុមហ៊ុនអាកាសចរណ៍ Air-France និងណាហ្គាវើលនោះ ៕

មកទល់ពេលនេះ កម្ពុជាមានកីឡាករ-កីឡាការិនីចំនួន ៤ រូប ហើយដែលបានចូលរួម ប្រកួតដោយមិនបាច់ ឆ្លងកាត់ការប្រកួត ជម្រុះ គឺហែលទឹក ២ រូប និងអត្តពលកម្ម ២ រូប បានទៅចូលរួម ប្រកួតកីឡាអូឡាំពិក។ នៅខែក្រោយនេះ ៣ ប្រភេទកីឡាទៀត នឹងចេញទៅប្រកួតជម្រុះ នៅប្រទេសសាធារណរដ្ឋឆែក ដើម្បីរកកៅអី ទៅចូលរួមកីឡាអូឡាំពិក ។ ៣ប្រភេទកីឡានោះ គឺ ប្រដាល់ ចំបាប់ និងកីឡាយូដូ ដែលកាលពីអូឡាំពិក ឆ្នាំ ២០០៨ នៅប៉េកាំង ប្រទេសចិន មានតែប្រភេទកីឡាតែ ២ចូលរួម ប្រកួតប៉ុណ្ណោះ គឺហែលទឹក ២ រូប និងរត់ប្រណាំង ២ រូប ហើយពុំទទួលបានមេដាយអ្វីទេ ក្នុងចំណោម បណ្តាប្រទេស ២០៥ ចូលរួម ហើយ NOCC នឹងខិតខំ ឱ្យមានប្រភេទកីឡាចូលរួម ជាច្រើនបន្ថែមទៀត នៅប្រទេសប្រេស៊ីល ឆ្នាំ២០១៦ខាងមុខនេះ ផងដែរ ៕

www.dap-news.com

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា

______________________________ផ្សព្វផ្សាយពាណិជ្ជកម្ម__________________________________

SAFE HOME TECHNOLOGY