ប្រភពព័ត៌មានពីបរទេសនានា បានឱ្យដឹងកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១២ នេះថា បន្ទាប់ពី សាកសពរបស់តារាចម្រៀង Whitney Houston ត្រូវបានរកឃើញ ដោយមន្រ្តីជំនាញនៅ Los Angeles County Coroner និងបានប្រគល់ទៅឱ្យ ក្រុមគ្រួសាររបស់នាងរួចរាល់ហើយ។ ប៉ុន្តែ មកដល់ពេលនេះ មន្រ្តីដែលពាក់ព័ន្ធនៅតែធ្វើការស៊ើបអង្កេត មិនទាន់ឃើញមូលហេតុលើករណី នៃការស្លាប់នៅឡើយទេ ដោយសាររង់ចាំលទ្ធផល ពីការធ្វើកោសល្យវិច័យ។
យោងតាមរបាយការណ៍ ពីមន្រ្តីជំនាញបានឱ្យដឹងថា ពួកគេត្រូវការពេលវេលាធ្វើការលើរឿងនេះដោយគេសង្ឃឹមថា វានឹងមានលទ្ធផល នៅ៨ទៅ១០សប្តាហ៍បន្តទៀតឯណោះ ដូច្នេះ ទាមទារឱ្យក្រុមគ្រួសារសព ត្រូវមានចិត្តត្រជាក់ ក្នុងការរង់ចាំតាមដានលទ្ធផល ក្រោយពេល ធ្វើកោសល្យវិច័យចប់សព្វគ្រប់។
គួរបញ្ជាក់ថា ប្រភពព័ត៌មានពីអ្នកជិតស្និទ្ធ បានព្រលយសម្តីថា “ Whitney Houston បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំពេទ្យ និងការផឹកស្រា ស្របពេលជាមួយគ្នា ” តែនេះគ្រាន់តែជា ការសន្និដ្ឋានដោយគ្មានមូលដ្ឋានច្បាស់លាស់ប៉ុណ្ណោះ គឺមិនអាចយកជាផ្លូវការបានទេ ។
គួររំលឹកថា Whitney Houston ត្រូវបានគេរាយការណ៍ថា បានស្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍ នេះ។ នាងត្រូវបានឃើញថា ស្លាប់នៅចន្លោះម៉ោង ប្រមាណជា ៣:៣០ នាទី រសៀល ហើយពិធីបុណ្យត្រូវបានប្រារព្ធចប់សព្វគ្រប់ ខណៈដែលមិនទាន់រកឃើញមូលហេតុ នៃកាស្លាប់ច្បាស់លាស់ នៅឡើយ ៕








.jpg)

.gif)