Dap News...Admin

Thursday, May 17th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

តារាចម្រៀង Rapper T.I ជាប់ពន្ធធនាគារ មិនទាន់ចេញ

ប្រភពព័ត៌មានបរទេសនានា បានឱ្យដឹងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នេះថា តារា ចម្រៀង Rapper T.I កំពុងស្វះស្វែងរកមេធាវីកំពូលៗ ក្នុងការសើរើរឿងក្តីរបស់ខ្លួន ដើម្បី បានរួចផុតពីក្នុងពន្ធធនាគារ ខណៈរយៈពេលជាប់ទោស មិនទាន់អស់នៅឡើយ។

គួរបញ្ជាក់ឱ្យដឹងដែរថា តារាចម្រៀង Rapper T.I ត្រូវបានតុលាកាត់ទោសឱ្យជាប់ពន្ធធនាគារ រយៈពេល១១ខែ ដោយចោទប្រកាន់ពីបទពាក់ព័ន្ធនឹង ការប្រើប្រាស់អាវុធខុសច្បាប់ និងការ សេពថ្នាំញៀនទៀតផង។ តារាចម្រៀង Rapper រូបនេះ ត្រូវបានអជ្ញាធររដ្ឋកាលីហ្វ័រញ៉ា ចាប់ខ្លួននៅខាងក្រោយកន្លែងផឹកស៊ីមួយកន្លែង កាលពីខែមុន ដោយចាប់បានទាំងភស្តុកាងនៅ នឹងកន្លែងផងដែរ ។

តារាចម្រៀង Rapper T.I មានដើមកំណើត នៅក្នុងរដ្ឋ Atlanta ដែលតារាចម្រៀងរូបនេះមានឈ្មោះពិតប្រាកដ គឺ Clifford Harris Jr. ក្នុងបញ្ជីជាតិ។ ទន្ទឹមនឹងពេលនេះ លោកនៅតែទទួច ប្រាប់ចៅក្រម ក៏ដូចជាមេធាវីការពារក្តីថា “ ខ្ញុំមានការសោកស្តាយណាស់ ខ្ញុំមិនចង់ប្រើអាវុធទេ ហើយក៏មិនចង់ប្រើប្រាស់គ្រឿងញៀនដែរ។ ប៉ុន្តែកាលៈទេសៈជាអ្នកបង្ខំរូបខ្ញុំឱ្យប្រព្រឹត្ត នូវទង្វើប្រាសចាកពីប្រព័ន្ធផ្លូវច្បាប់”។ បើទោះជាមានការសារភាព ទទួលកំហុសរបស់ខ្លួន ក៏ ពិតមែនតែស្ថានភាពជាក់ស្តែង ជាមួយការតស៊ូរឿងក្តីសារជាថ្មី នៅមិនទាន់ដឹងថា តារាចម្រៀង Rapper T.I រួចផុតពីទោស ឬសម្រាល បានកម្រិតណានោះទេ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

______________________________ផ្សព្វផ្សាយពាណិជ្ជកម្ម__________________________________

SAFE HOME TECHNOLOGY