Liverpool នឹងប៉ះជាមួយក្រុម Cardiff City នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រជែងគ្នាយកជើងឯក នៃពានរង្វាន់លំដាប់ទី៣ Carling Cup របស់ប្រទេសអង់គ្លេសនៅរាត្រីថ្ងៃអាទិត្យ ទី២៦ ខែ កុម្ភៈ ឆ្នាំ២០១២។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ នឹងធ្វើឡើងនៅពហុកីឡាដ្ឋាន Wembley Stadium នាវេលាម៉ោង២៣ និង០០នាទីយប់។ កីឡាករឆ្នើមរបស់ Liverpool មានខ្សែបម្រើ Steven Gerrard, Craig Bellamy និងខ្សែប្រយុទ្ធជាតិអ៊ុយរ៉ាហ្គាយ Luis Suarez និង Dirk Kuyt។ សម្រាប់ឯក្រុម Cardiff City វិញមានកីឡាករឆ្នើម Kenny Miller, Robert Earnshwa, Filip Kiss និងDon Cowie។
ប្រវត្តិជួបគ្នារបស់ក្រុមទាំងពីរនេះ គឺ Liverpool បានឈ្នះក្រុម Cardiff City ដោយលទ្ធផល២ទល់នឹង ១កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០៧ ក្នុងក្របខណ្ឌ Carling Cup នេះដែរ ហើយក៏ជាក្រុមខ្លាំងដែលបានលើកពាននេះ ៧សម័យកាលមក ផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រុម Birmingham City ជាម្ចាស់ជើងឯកនារដូវកាលមុន បន្ទាប់ពីទម្លាក់ក្រុមកាំភ្លើងធំ Arsenal នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល២-១ ដែលក្នុងនោះ មានក្រុម៩២ចូលរួមប្រកួត ដែលពាននេះត្រូវ បានបង្កើតឡើងនៅឆ្នាំ ១៩៦១ ម្ចាស់ជើងឯកដំបូង គឺក្រុម Aston Villa៕



.jpg)

.gif)