Dap News...Admin

Wednesday, Feb 22nd

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

ក្លឹបកីឡាវាយកូនឃ្លី លើតុទួលស្វាយព្រៃថ្មី បង្កើតព្រឹត្តិការណ៍ ដណ្ដើមពានរង្វាន់ក្លឹប ជាលើកដំបូង

ភ្នំពេញៈ ក្លឹបកីឡាវាយកូនឃ្លីលើតុទួលស្វាយព្រៃថ្មី សហការជាមួយសហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា បានរៀបចំ ការប្រកួតវាយកូនឃ្លីលើតុ (ប៉េងប៉ុង) ដើម្បីដណ្តើមពានរង្វាន់ក្លឹបទួលស្វាយព្រៃថ្មីលើកទី១ ប្រចាំឆ្នាំ២០១២នេះ ដែល នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១២។

លោក ស្រេង វ៉ាន់ថាន ប្រធានក្លឹបវាយកូនឃ្លីលើតុបានថ្លែងក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២២ ខែកុម្ភៈថា “នេះជាលើកដំបូងហើយ ដែលលោកបានបង្កើតព្រឹត្តិការណ៍នេះឡើង ក្នុងឋានៈជាក្លឹប ដែលជាសមាជិកពេញសិទ្ធិរបស់សហ ព័ន្ធជាយូរមកហើយនោះ ការសម្រេចចិត្តរៀបចំការប្រកួតនេះឡើង ដើម្បីបំផុសឱ្យយុវជន ខ្មែរយើងស្រលាញ់ផ្នែកកីឡា វាយកូន ឃ្លីលើតុ ដែលហៅថា (ប៉េងប៉ុង)នេះ ដោយយើងធ្វើការបំផុសឱ្យចេញពីក្មេងៗ និងដើម្បីឱ្យគេស្គាល់កីឡាមួយនេះកាន់តែទូលំទូលាយឡើង”។

លោកបានបន្ថែមថា “ទាំងកីឡាករអាជីព ទាំងកីឡាករមិនអាជីព ទាំងកីឡាករជម្រើសជាតិ គឺអាចចូលរួមប្រកួតបានទាំងអស់។ វិញ្ញាសាចំនួន ២ ដែលដាក់ឱ្យប្រកួតនោះ មានប្រកួតជាឯកត្តជន និងប្រកួតជាក្រុម។ សម្រាប់វិញ្ញាសាប្រកួតជាក្រុមចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ១លានរៀល លេខ ២ បាន ៦០ ម៉ឺនរៀល និង ចំណាត់ថ្នាក់លេខ ៣ បាន ៤០ ម៉ឺនរៀល។ វិញ្ញាសាឯកត្តជនចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ ថវិកា ៦០ ម៉ឺនរៀល លេខ២ បាន ៤០ម៉ឺនរៀល និងលេខ៣ បាន២០ម៉ឺនរៀល។

ទាំងវិញ្ញាសាជាក្រុមទាំងវិញ្ញាសាឯកត្តជនចំណាត់ថ្នាក់លេខ១ មានរង្វាន់បន្ថែម គឺលេងក្នុងក្លឹបរយៈពេល៣ខែមិនគិត លុយ លេខ ២ លេង ២ខែ និង លេខ ៣ លេង១ខែដោយមិនគិតលុយ។ លោកស្រេង វ៉ាន់ថាន ក៏ឲ្យដឹងបន្ថែមទៀតថា ចាប់ពីពេលនេះទៅលោកធ្វើការប្រកួតដណ្ដើមពានរង្វាន់រយៈពេល ៤ ខែម្តង គឺមួយឆ្នាំប្រកួត ៤ដងហើយរង្វាន់ចុងឆ្នាំ មានទំហំធំ។

សូមបញ្ជាក់ថា នៅថ្ងៃទី ២៥ មីនា នឹងធ្វើការចាប់ឆ្នោតរើសពូល ឬ គូប្រកួតដែលនឹងប្រព្រឹត្តិឡើងនៅក្លឹបវាយកូនឃ្លីលើ តុទួលស្វាយព្រៃតែម្តង។

ចំណែកលោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក៏បានឱ្យដឹងដែរថា “សហព័ន្ធលើក ទឹកចិត្តឱ្យបណ្ដាក្លឹបនានា រៀបចំនូវព្រឹត្តិការណ៍ប្រកួតបែបនេះ ដើម្បីឱ្យកីឡាក្នុងក្របខ័ណ្ឌសិស្ស-និស្សិតដែលសំបូរ អ្នកលេងល្អៗនោះ មានឱកាសចូលរួមប្រកួតបានច្រើន៕

Photo by DAP-NEWS

Photo by DAP-NEWS

បាល់ទាត់​ កម្តៅ សាច់ដុំ: ភ្នំពេញក្រោន ឈ្នះ សាកលវិទ្យាល័យ វេស្ទើន ២-១

ភ្នំពេញៈ ការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាព កម្តៅសាច់ដុំ មុនព្រឹត្តិការណ៍លីកអាជីព មិត្តហ្វូនខេមបូឌាន លីក ឆ្នាំ២០១២ (Metfone Cambodian League 2012) ក្រុមភ្នំពេញក្រោនបានឈ្នះក្រុមវេស្ទើន ដោយ លទ្ធផល២ទល់នឹង១ ធ្វើឡើងនៅទីលាន RSN Stadium របស់ភ្នំពេញក្រោន។

ការប្រកួតនេះដែរបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ក្រោមអាកាសធាតុអំណោយផលមេឃស្រទុំ ដោយក្រុមទាំងពីរនេះ ស៊ុតបញ្ចូលទីគ្នាត្រឹមតែតង់ទីមួយប៉ុណ្ណោះ គឺក្រុមភ្នំពេញក្រោនបានធ្វើការនាំមុខមុន ២គ្រាប់ បន្ទាប់ពីក្រុមវេស្ទើនរកបាន១គ្រាប់វិញនៅចុងម៉ោងនោះ។

លោក នាង សាបាន គ្រូបង្វឹកក្រុមវេស្ទើនបានឱ្យដឹងថា “កូនក្រុមរបស់លោកកំពុងប្រឈមនឹងបញ្ហាស្មារតី ណា មួយសុទ្ធតែជាកីឡាករថ្មី ដែលមិនទាន់ឆ្លងកាត់ការប្រកួតក្របខ័ណ្ឌកំពូលជោកជាំនៅឡើយ ទាំងបច្ចេកទេស និងស្មារតីរបស់ពួកគេនៅខ្វះចន្លោះ”។

លោកគ្រូបង្វឹកដែលជាអតីតកីឡាករជម្រើសជាតិពីឆ្នាំ ១៩៧២ ដល់ ១៩៩០ បានបន្តថា “បច្ចេកទេស នៃការ លេងត្រូវបំពេញបន្ថែមតិចតួច តែស្មារតីគឺត្រូវការពង្រឹងបន្ថែមច្រើនឱ្យខាងតែបាន បើនិយាយពីការលេង ក្រុម យើងមិនស៊ីសងនឹងក្រុមចាស់ៗ ដូចជាក្រោន ប៉ុន្មាននោះទេ។ ពួកយើង ម្នាក់ៗសុទ្ធតែថ្មី។ លេងនៅភ័យច្រើន រហូតជះឥទ្ធិពលដល់បច្ចេកទេស”។

ដោយឡែកលោក ហៅ សុជាតិ ជំនួយការលោក David Booth ដែលដឹកនាំក្រុមឲ្យជោគជ័យ ២-១ ព្រឹកមិញនេះ បានឱ្យដឹងដែរថា “តាមមើលឃើញរបស់លោកវេស្ទើន មានបច្ចេកទេសលើទីលានអាចប្រកួតប្រជែងជាមួយ ក្រុមលោក និងក្រុមផ្សេងៗទៀតបាន។ បច្ចេកទេសគេល្អ តែពួកគេលេងនៅភ័យច្រើន។ ដូច្នេះភ្នំពេញមិនអាច មើលស្រាលគេនោះទេ គឺមានតែប្រយ័ត្ននៅពេលបើករដូវកាល ២០១២”។

សូមបញ្ជាក់ផងដែរថា លីកអាជីពនឹងចាប់ផ្តើមឡើងនៅថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១២នេះ ដែលរៀងរាល់ នៃការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយថ្ងៃទី២៤ ខែកុម្ភៈ ២០១២ ក្រុមវេស្ទើន នឹងប្រកួត កម្ដៅជើងជាលើកទី២ទៀត ជាមួយក្រុមក្រសួងការពារជាតិ នៅស្តាតចាស់ មុនពេលបន្តរាក់ទាក់ក្រុមលេខ៣ ថ្មោងថ្មី នៃពានសម្ដេច ហ៊ុន សែន ២០១២ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ២៦ កុម្ភៈ ២០១២ តែសម្រាប់ ទីលានប្រកួតនៅមិនទាន់ច្បាស់នៅឡើយនោះទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

កីឡាហ្វូតសាល: កម្ពុជាបរាជ័យ ជាលើកទី ២

ភ្នំពេញៈ លោក អ៊ឹង ចំរើន បានឱ្យដឹង ពីប្រទេសថៃថា ក្រុមកីឡាបាល់ទាត់ ហ្វូតសាលជម្រើសជាតិកម្ពុជា ចាញ់វៀតណាម១-៧ បន្ទាប់ពី ១ ប្រកួតដំបូង កាលពីថ្ងៃទី២១ ខែកុម្ភៈ បានចាញ់ក្រុមជម្រើស ជាតិអូស្រ្តាលី ០ ទល់នឹង១៥ នៃវគ្គជម្រុះក្នុងពូល B ។

ការចាញ់ទាំងពីរប្រកួតនេះ មានន័យថា ក្រុមជម្រើសជាតិកម្ពុជា អស់កៅអីហើយ សម្រាប់វគ្គបន្ទាប់ និងត្រូវវិលត្រឡប់មកផ្ទះវិញ ខណៈ ដែលនៅសល់ ១ ប្រកួតទៀតនោះ។ ការស៊ុតបញ្ចូលទី បាន១គ្រាប់នេះ ធ្វើឡើងដោយកីឡាករ ផេង ស៊ុនលី ។

សម្រាប់ឯលទ្ធផល ១ គូទៀតដែរ គឺក្រុមជម្រើសជាតិ ម៉ាឡេស៊ី មានគ្រាប់បាល់ ៤ ស្មើ ជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ៤-៤ ដែល បានបញ្ចប់ នៅ វេលាម៉ោង ១២ និង ១០ នាទីថ្ងៃនេះ ដោយក្នុងនោះ នៅតង់ទី១ ក្រុម អូស្ត្រាលី បាននាំមុខលើ ម៉ាឡេស៊ី ៣-១ ។ ទោះបី ជាបែបណាក៏ដោយ ក្រុម ម៉ាឡេស៊ី ខំព្យាយាមរហូតដល់ លទ្ធផលស្មើ ៤-៤ ក្រោយចប់ការប្រកួតទាំងពីរតង់ ៕

www.dap-news.com

www.dap-news.com

លី ម៉ារីណា ស្នេហាជួបបញ្ហា ឯនាងកំពុងគេចខ្លួន ទៅប្រទេសថៃ ក្រោយពីមានការ គំរាមពី ភរិយាមន្ត្រីធំ

ភ្នំពេញៈ លី ម៉ារីណា តារាសម្តែង មេម៉ាយក្តៅស្រួយ និងជាសមាជិក ដ៏សកម្មក្នុង ក្រុមបង្ហាញម៉ូត Cambodai Super Model បានបែកធ្លាយ នូវរឿងវ៉ាវ ដ៏ពុំគួរឲ្យជឿថ្មីមួយទៀត ទាក់ទៅនឹងជីវិតឯកជន របស់នាងជាពិសេស គឺសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលថ្មីៗនេះ លី ម៉ារីណា កំពុងតែទទួលនូវការគំរាមកំហែងថ្មីមួយទៀត ពីសំណាក់ ភរិយាមន្ត្រីធំមានអំណាចម្នាក់ ទាក់ទងទៅនឹងស្នេហា លួចលាក់ជាមួយប្តីគេ ហើយត្រូវបានភរិយា មន្ត្រីនោះដឹង កំពុងស្វែងរកមុខនាង ហើយក៏អាចមានបញ្ហាធំជាមួយគ្នាទៀតផង ។ ក៏ប៉ុន្តែថ្មីៗនេះ លី ម៉ារីណា បានបង្ខំចិត្ត ចាកចេញពីប្រទេសកម្ពុជា យ៉ាងតក់ក្រហល់បំផុត ខណៈដែលសុវត្ថិភាពរបស់នាង ហាក់មានភាពផុយស្រួយ ជាទីបំផុត ប្រសិនបើវត្តមានរបស់នាង បង្ហាញមុខនៅក្នុងប្រទេសកម្ពុជា ។

មិនតែប៉ុណ្ណោះអ្វីដែលមហាជនធ្លាប់កោតសរសើរ ពីចំណងស្នេហាដ៏ផ្អែមត្រជាក់ ជាមួយនឹងអាណិកជនខ្មែរ រស់នៅអាមេរិក លោកសាត ចាន់ថន ដោយបានភ្ចាប់ពាក្យជាមួយគ្នា តាមប្រពៃណីខ្មែររួចរាល់ទៅហើយនោះ និងត្រៀមចូលរោងការ នៅរយៈពេលដ៏ខ្លីខាងមុខនេះ ក៏ត្រូវបានគេបង្ហើបឲ្យដឹងថា កំពុងតែពើបប្រទះនូវបញ្ហា មួយចំនួនធំ នៅពេលគូដណ្តឹងនាងដឹងពី ព័ត៌មាននេះហើយអាចប្រឈមការផ្តាច់ ពាក្យទៀតផង ។ មិនតែ ប៉ុណ្ណោះមួយរយៈចុងក្រោយនេះ តារាម៉ូឌែលខ្ពស់ស្រឡះ លី ម៉ារីណា ហាក់បង្ហាញពីភាពសោះអង្គើយ ជាមួយគូរដណ្តឹង ខណៈដែលនាងទទួលបានកាដូ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់បុរសអាណិកជនម្នាក់ នោះ រួចទៅហើយ ។ អ្វីដែលមិត្តសិល្បករ-សិល្បការិនី មានការចំឡែកក្នុងចិត្ត គឺដោយហេតុថា ប៉ុន្មានខែចុង ក្រោយនេះ គេមិនបានឃើញវត្តមាន លី ម៉ារីណា ក្នុងពិធីជួបជុំមិត្តភក្តិ ខួបកំណើត ឬកម្មវិធីថ្នាក់ជាតិណាមួយ ឡើយ ចំណែកឯទូរស័ព្ទរបស់នាង ក៏ត្រូវបានផ្តាច់ការទាក់ទង ទាំងស្រុងផងដែរ ។

ថ្មីៗនេះបើផ្អែកតាមប្រភពព័ត៌មាន ដ៏គួរឲ្យទុកចិត្តមួយ បានបង្ហើបបា្រប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា តារាសម្តែងលី ម៉ារីណា កំពុងតែជ្រុលខ្លួនដើរចូលទៅក្នុងផ្លូវមួយ ដ៏គ្រោះថ្នាក់បំផុត ពោលគឺទង្វើរបស់នាង ហាក់កំពុងតែបំបែកសុភមង្គល ក្នុងគ្រួសារមួយដែលគ្រួសារបែបអភិជននោះ គឺជាមនុស្សមានអំណាច ។ ដោយសារតែបញ្ហាជាប់ពាក់ព័ន្ធ ដែលអ្នកគ្រប់គ្នា នឹកស្មានមិនដល់របស់ លី ម៉ារីណា ខាងលើនេះបាន ធ្វើឲ្យរូបនាង ចាកចេញពីប្រទេសកម្ពុជា យ៉ាងស្ងាត់កំបាំងបំផុត ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងជាដំណោះ ស្រាយមួយ ដ៏សមស្របអាចឲ្យភាគីម្ខាងៗ រិះរកចំណុចចរចាគ្នាឈានទៅដល់ ការមិនប្រើអំពើហឹង្សា ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទំនាក់ទំនងទៅកាន់ លី ម៉ារីណា ជាច្រើនលើកជាច្រើនសារ ដើម្បីបកស្រាយជុំវិញរឿងរ៉ាវ អសុវត្ថិភាព ការចាកចេញទៅកាន់ប្រទេសថៃ និងការព្រមានពីភរិយាមន្ត្រីធំ នៅពេលនេះក៏ប៉ុន្តែពុំបានសម្រេច ដោយទូរស័ព្ទរបស់នាង មិនអាចទទួលការហៅចូលបាន ។

សូមរំលឹកថា កាលពីដើមឆ្នាំ២០១២ លី ម៉ារីណា ធ្លាប់បានប្រកាសជាសាធារណៈថា នាងនឹងលាឈប់ពី សង្វៀនសិល្បៈ ហើយត្រូវទៅរស់នៅសហរដ្ឋអាមេរិក ជាមួយគូរដណ្តឹងរបស់នាង គឺលោក សាត ចាន់ថន និងអាចរៀបអាពាហ៍ពិពាហ៍ នៅក្នុងទឹកដីអាមេរិក ក្នុងពេលឆាប់ៗនេះទៀតផង ។ ប៉ុន្តែក្រោយពីការប្រកាសនេះ លី ម៉ារីណា ក៏បាត់ខ្លួនពីពិភពសិល្បៈភ្លាមៗ ហើយម្នាក់ៗគិតស្មានថា នាងទៅអាមេរិក យ៉ាងពិតប្រាកដ តែមិន ដូច្នោះអីបែជាលេចឮ ព័ត៌មានដ៏ស្រៀវស្រើប ទាក់ទងនឹងភរិយាមន្ត្រីធំ តាមគំរាមនាងទៅវិញ ។

បច្ចុប្បន្ននេះ មហាជនក៏ដូចជាអ្នកចូលចិត្តតាមដាន សកម្មភាពតារាខ្មែរ សង្កេតឃើញថា អ្នកសិល្បៈមួយចំនួន បាននឹងកំពុងតែបណ្តោយខ្លួន តាមរយៈការយកសិល្បៈធ្វើជាឈ្នាន់ ហើយពួកគេបែរជាប្រព្រឹត្តខ្លួន ឲ្យជួបប្រទះ នូវរឿងអាស្រូវ ពោលគឺការទាក់ទងប្តីគេ ដើម្បីបានលាភសក្ការៈ ដូចជាលុយ ឡាន ផ្ទះ ជាដើមនិងមិនបានគិតពី សុភមង្គល ក្នុងគ្រួសារដែលខ្លួនកំពុងតែ ចូលជ្រៀតជ្រែកនេះឡើយ ។ មិនតែប៉ុណ្ណោះ ពួកបុរសៗសំបូរប្រាក់ ចាយលែងអស់ក៏ចូលចិត្ត ជះទឹកលុយទាំងនោះ ដើម្បីជាការដោះដូរនឹងស្នេហា ងុបងុលភ្លេចគិតពីប្រពន្ធកូន រហូតអ្នកខ្លះហ៊ានឲ្យផ្ទះល្វែង ទាំងជុងៗ រថយន្តស៊េរីទំនើបៗ ផ្គាប់ចិត្តស្រីក្មេង មិនបានគិតថាចុងក្រោយ ត្រូវជួបប្រទះនិងបញ្ហា អ្វីខ្លះនោះទេគួរតែយកលុយនោះ មកធ្វើអ្វីឲ្យមានប្រយោជន៍ ដល់សង្គមជាតិ ទើបប្រសើរ ជាង ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ក្រុមហ៊ុន អាកាសចរណ៍ Air-France ជួយឧបត្ថម្ភ អូឡាំពិកកម្ពុជា

ភ្នំពេញៈ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បាននិយាយឱ្យដឹងថា ក្រុមហ៊ុន អាកាសចរណ៍ Air- France របស់បារាំងប្រចាំនៅកម្ពុជា បានប្រកាស ពីការជួយឧបត្ថម្ភ ដល់កីឡាករកម្ពុជា ដែលចូលរួមប្រកួត កីឡាអូឡាំពិក រដូវក្តៅក្នុងទីក្រុងឡុងន៍ ប្រទេសអង់គ្លេស ដែលនឹងចាប់ផ្តើមឡើង នៅថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២នេះ ។

លោកបានបន្តថា “ យើងនឹងធ្វើការ ចុះអនុសារណៈយោគយល់គ្នា ស្តីពីការឧបត្ថម្ភ របស់ក្រុមហ៊ុនអាកាសចរណ៍ Air-France នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ខាងមុខនេះ” ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា ក្រុមហ៊ុន Air-France ជួយសំបុត្រយន្តហោះ ដល់អត្តពលិក ដែលចូលរួមប្រកួត កីឡាអូឡាំពិក ហើយក្រោយពី ប្រកួតចប់ ក្រុមហ៊ុននេះ ចេញសោហ៊ុយឲ្យកីឡាករ-កីឡាការិនី ទៅទស្សនកិច្ច នៅស្រុកបារាំង ចំពោះណាហ្គា វើលវិញ នឹងជួយសម្លៀកបំពាក់ ។ ជាមួយគ្នានេះ Air-France នឹងជួយស្វែងរក ជំនួយឧបត្ថម្ភនានា មកជួយដល់កីឡាកម្ពុជា បន្ថែមទៀត ខណៈដែលមានតែ ក្រុមហ៊ុនអាកាសចរណ៍ Air-France និងណាហ្គាវើលនោះ ៕

មកទល់ពេលនេះ កម្ពុជាមានកីឡាករ-កីឡាការិនីចំនួន ៤ រូប ហើយដែលបានចូលរួម ប្រកួតដោយមិនបាច់ ឆ្លងកាត់ការប្រកួត ជម្រុះ គឺហែលទឹក ២ រូប និងអត្តពលកម្ម ២ រូប បានទៅចូលរួម ប្រកួតកីឡាអូឡាំពិក។ នៅខែក្រោយនេះ ៣ ប្រភេទកីឡាទៀត នឹងចេញទៅប្រកួតជម្រុះ នៅប្រទេសសាធារណរដ្ឋឆែក ដើម្បីរកកៅអី ទៅចូលរួមកីឡាអូឡាំពិក ។ ៣ប្រភេទកីឡានោះ គឺ ប្រដាល់ ចំបាប់ និងកីឡាយូដូ ដែលកាលពីអូឡាំពិក ឆ្នាំ ២០០៨ នៅប៉េកាំង ប្រទេសចិន មានតែប្រភេទកីឡាតែ ២ចូលរួម ប្រកួតប៉ុណ្ណោះ គឺហែលទឹក ២ រូប និងរត់ប្រណាំង ២ រូប ហើយពុំទទួលបានមេដាយអ្វីទេ ក្នុងចំណោម បណ្តាប្រទេស ២០៥ ចូលរួម ហើយ NOCC នឹងខិតខំ ឱ្យមានប្រភេទកីឡាចូលរួម ជាច្រើនបន្ថែមទៀត នៅប្រទេសប្រេស៊ីល ឆ្នាំ២០១៦ខាងមុខនេះ ផងដែរ ៕

www.dap-news.com

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា

សិក្សាៈ ការវះកាត់ ស្បែកមុខ ប្រើផ្លាស្ទីក ជួយឱ្យ សម្រស់ ស្រស់ស្អាត

ប៉េកាំងៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយ នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ថា ការវះ កាត់ស្បែកមុខ ប្រើផ្លាស្ទីក អាចជួយឱ្យសម្រស់ កាន់តែស្រស់ស្អាត ដូចក្មេងអ៊‌ីចឹង ។

ការសិក្សាថ្មីមួយ បានចុះផ្សាយថា ការវះកាត់ស្បែកមុខ ដោយប្រើផ្លាស្ទីក គឺពិតជាធ្វើឱ្យផ្ទៃមុខ កាន់តែនៅស្រស់ ស្អាត ពោល គឺស្រស់ស្អាតជាងវ័យ ។

ក្រុមអ្នកស្រាវជ្រាវ មួយចំនួន មកពីសាកលវិទ្យាល័យ តូរ៉ុនតូ ប្រទេសកាណាដា និងសាកលវិទ្យាល័យសុខភាព បាន ធ្វើការ វាយតម្លៃទៅលើគុណភាពនៃ “ការវះកាត់ប្រកបដោយជោគជ័យ” ។

វេជ្ជបណ្ឌិត ភេតធឺ អេ. អាដាំសុន “Peter A. Adamson” បានបញ្ជាក់ថា មានរូបភាព ៦០ភាគរយ ដែលក្រុម សិស្ស និសិត្ស របស់លោក បានបង្ហាញរូបភាព អំពីការវះកាត់ ក្នុងនោះ (ស្ដ្រី៥៤ និងបុរស៦នាក់ ដែលមានអាយុ ពី ៤៥-៧២ឆ្នាំ) ។

ក្នុងនោះ មានអ្នកវះកាត់ស្បែកមុខ ចំនួន២២នាក់ និង១៧នាក់ វះកាត់កែសម្ជស្សភ្នែក និងមានការវះកាត់ផ្សេងៗ ទៀត ។

មានក្រុមសិស្ស និសិត្ស ផ្នែកឱសថសាស្ដ្រចំនួន ៤០នាក់ បានបង្ហាញអំពីរូបភាពរៀងៗខ្លួន តាមក្រុម ដោយមាន ៤ក្រុម ក្នុងក្រុមនីមួយៗ បានបង្ហាញ អំពីការរៀបចំរូបភាពអ្នកជំងឺ ដែលស្រដៀងគ្នា និង៣០ភាគរយទៀត ជារូប ភាពខុសប្លែកពីគ្នា និងមានបង្ហាញរូបភាព មុនពេលវះកាត់ និងក្រោយពីបាន ទទួលការវះកាត់ចំនួន ៦ខែ និងបង្ហាញ អំពីរូបភាព ដែលមាន វ័យផ្សេងៗ ទៀតផង៕

ក្រោយពីបានវះកាត់រួច ក្រុមនិសិត្សបានលើកឡើងថា អ្នកដែលទទួលការវះកាត់គឺមានវ័យក្មេងជាងមុនពិតមែន គឺ បន្ថយភាពចាស់ជរាលើផ្ទៃមុខបានរហូតដល់ទៅជិត៩ឆ្នាំ ។

ក្រុមនិសិត្សបានរាយការណ៍ថា អ្នកដែលទទួលការវះកាត់រួច ពិតជាធ្វើឱ្យសម្រស់របស់ពួកគេស្រស់ស្អាតដូចកាលពី នៅក្មេងខ្ចីដូច្នេះឯង ។

ទ្រនាប់ស៊ីមសម្រាប់ Unlock iPhone 4S មាននៅ ស្រុកខ្មែរហើយ

RGKNSE ជាផលិតផលថ្មីមួយ ដែលបាននាំចូលដោយ Apple Media Phone Shop អាសយដ្ឋានផ្ទះលេខ 603 ផ្លូវមុនីវង្ស កែងផ្លូវ៣១០។

RGKNSE មានមុខងារសម្រាប់ ធ្វើការដោះកូដ ទៅលើទូរស័ព្ទ iPhone 4S វាមានលក្ខណៈ ដូចគ្នាទៅនឹង Gevey SIM ដែលប្រើជាមួយនឹង iPhone 4 ដែរ។ ដូចនេះ អ្នកប្រើប្រាស់ដែលមាន iPhone 4S ជាប់ Lock លែងមានកង្វល់ទៀតហើយ។ Tel: 012 57 57 78

Photo by DAP-NEWS

ទេព អាណាន់ បាត់មុខ ពីសិល្បៈ សម្ងំលាក់ខ្លួន ព្យាបាល ជំងឺសួត

ភ្នំពេញៈ រំលឹកទៅដល់ឈ្មោះ តារាចម្រៀង ទេព អាណាន់ ទស្សនិកជនពិតជាបានស្គាល់ តារារូបនេះ ក្នុងអំឡុងឆ្នាំ២០០៥ និង២០០៦ ខណៈដែលរូបលោក កំពុងតែមានឈ្មោះ បោះសំឡេងល្បីរន្ទឺ តាមរយៈផលិតកម្ម រស្មីស្ទឹងសង្កែ ។

ទេព អាណាន់ បានសាងកេរ្តិ៍ឈ្មោះ តាមរយៈបទចម្រៀង បែបយុវវ័យជាច្រើនបទ ហើយត្រូវបានទស្សនិកជន ស្គាល់រូប លោកច្បាស់ តាមរយៈបទ “បេះដូងធ្លុះធ្លាយ បទចាញ់បាល់ និងបទស្រឡាញ់ទាំងបួន ដែលពេលនោះ លោក ទេព អាណាន់ បានបង្កើតជាក្រុម និងមានសមាជិក ចំនួន៤នាក់ មានរូបលោកផ្ទាល់ តារាចម្រៀងបូ វិចិត្រ, ហង្ស ឧត្តមម៉ានី និង តារាចម្រៀង សេន រ៉ានុត ដោយក្រុមនោះ បានដាក់ឈ្មោះថា RSK ។ ក៏ប៉ុន្តែរយៈកាលប៉ុន្មានឆ្នាំ ចុងក្រោយនេះ តារាចម្រៀង ទេព អាណាន់ បានបាត់មុខ ពីពិភពសិល្បៈ យ៉ាងស្ងាត់កំបាំងបំផុត ធ្វើឲ្យមហាជនមានមន្ទិលសង្ស័យ ផ្សេងៗគ្នានិងចេះតែលេចឮ ពាក្យចចាមអារ៉ាមជាហូរហែ ទាក់ទងទៅនឹងជីវិតឯកជន តារាចម្រៀងរូបនេះ ។

គេសង្កេតឃើញថា ក្នុងក្រុមតារាចម្រៀង ដែលមានសមាជិក៤នាក់ ខាងលើបច្ចុប្បន្ន មានតែតារាចម្រៀង សេន រ៉ានុត និង ហង្ស ឧត្តមម៉ានី តែប៉ុណ្ណោះ ដែលបានប្រឡូក ក្នុងពិភពសិល្បៈ ជាប់រហូតមកដល់សព្វថ្ងៃ ឯលោកបូ វិចិត្រ ក៏បាត់មុខ យ៉ាង ស្ងាត់នោះដែរ ។

ថ្មីៗនេះបើតាម ប្រភពព័ត៌មាន ពីអ្នកសិល្បៈដូចគ្នា បានបង្ហើបឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដឹងថា តារាចម្រៀងបាត់ មុខមួយខ្យល់ធំ ទេព អាណាន់ លោកកំពុងតែជួបប្រទះ នូវបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ពោលគឺតារារូបនេះមានជំងឺសួត ដែលមិន អាចច្រៀងបានដូចមុន ហើយជាញឹកញាប់ លោកតែងតែទៅព្យាបាល នៅទីក្រុងបាងកក ប្រទេសថៃ និងរហូតមកដល់ សព្វថ្ងៃ ត្រូវលេបថ្នាំជាប្រចាំ ដោយការលេបនេះ មានរយៈពេលជាង១ឆ្នាំ មកហើយ។

ជុំវិញរឿងរ៉ាវបាត់មុខ របស់លោក ទេព អាណាន់ និងជុំវិញស្ថានភាពជំងឺ របស់លោកនៅគ្រានេះ ជួបជាមួយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តារាដែលមានកំណើត ចេញពីផលិតកម្ម រស្មីស្ទឹងសង្កែ ទេព អាណាន់ បានប្រាប់លាយឡំជាមួយ នឹង សំឡេងក្អក មួយៗឲ្យដឹងថា “ខ្ញុំឃ្លាតចាកពិសិល្បៈ ដោយសារខ្ញុំ មានជំងឺសួតធ្ងន់ធ្ងរ ពេលពិនិត្យព្យាបាល ពេទ្យបានប្រាប់ខ្ញុំ ថា សួតរបស់ខ្ញុំខ្វះសារជាតិ អង់ព្យួទិច ដែលតំរូវឲ្យខ្ញុំ ធ្វើការវះកាត់ ដូរសួតចេញ ប្រសិនបើខ្ញុំទៅព្យាបាល នៅប្រទេស វៀតណាម គ្រូពេទ្យនឹងធ្វើការវះកាត់ និងត្រូវចំណាយ អស់រាប់ម៉ឺនដុល្លារ” ។

ទេព អាណាន់ បានរៀបរាប់ពីស្ថានភាពជំងឺទៀតថា “មានពេលខ្លះ សួតធ្វើទុក្ខខ្លាំង ខ្ញុំត្រូវសន្លប់ក្នុងមួយថ្ងៃ ពី២ដងទៅ៣ដងក៏មានដែរ និយាយទៅងាកសន្លប់ៗ ម្យ៉ាងទៀតជំងឺឱកាសនិយម ដូចជាក្អក ផ្តាសាយ គឺងាយនិងចូលមកក្នុងខ្លួន យ៉ាងឆាប់រហ័ស” ។ និយាយមកដល់ត្រង់នេះ តារាចម្រៀងធ្លាប់ល្បីឈ្មោះ ទេព អាណាន់ ហាក់ទម្លាក់ទឹកមុខ និងសម្តីទាំងដកដង្ហើមធំទៀតថា “ហ៊ឺ......! សព្វថ្ងៃក៏ខ្ញុំបន្តលេបថ្នាំ ជារៀងរាល់ថ្ងៃ ដោយខ្ញុំមិនសម្រេចចិត្ត ធ្វើការវះកាត់នោះទេ ព្រោះអាចប៉ះពាល់ធ្ងន់ធ្ងរ ដល់អាយុជីវិត ប៉ុន្តែកាលេបថ្នាំនេះ គឺក្នុងរយៈពេល ៣ទៅ៤ខែទៀត អាចមានអាការធូរស្បើយ ប៉ុន្តែក៏មិនអាចចូលច្រៀងវិញបាន ភ្លាមៗនោះទេ” ។

រយៈកាលនៃការបាត់មុខ ពីពិភពសិល្បៈរបស់លោក ទេព អាណាន់ គឺបានធ្វើឲ្យមហាជន ស្ទើរតែភ្លេចឈ្មោះ ភ្លេចមុខរបស់តារារូបនេះបាត់ទៅហើយ ប៉ុន្តែគេសង្កេតឃើញវត្តមាន របស់លោក នៅក្នុងកម្មវិធីខួបកំណើត ឬកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់មិត្តភក្តិ ក្នុងតំណែងជាពិធីករតែប៉ុណ្ណោះ ដោយលោកមិនអាចច្រៀងបានឡើយ ។

ទេព អាណាន់ បានចាត់ទុកថា ស្ថានភាពជំងឺរបស់លោក គឺជាជំងឺដ៏ចម្លែកមួយ ដែលកម្រកើតមានណាស់ ចំពោះមនុស្សទូទៅ ខណៈដែលជំងឺនេះ ឈានទៅដល់ការវះកាត់ ប្តូរសួតទៀតផង ។ មិនតែប៉ុណ្ណោះ ដោយសារតែបញ្ហានេះ វាបានក្លាយ ទៅជាឧបសគ្គ ដ៏ធំមួយរាំងស្ទះ មិនឲ្យលោកប្រឡូក ក្នុងការងារសិល្បៈបាន ទើបទស្សនិកជន ជាពិសេសយុវវ័យ ដែលធ្លាប់ គាំទ្របទចម្រៀងរបស់លោក ស្ទើរតែភ្លេចឈ្មោះបាត់ទៅហើយ ។

ទេព អាណាន់ នូវតែបង្ហាញមហិច្ឆតា ចង់ចូលប្រឡូកក្នុងសិល្បៈ នៅពេលស្ថានភាពជំងឺរបស់លោក បានជាសះស្បើយ ។ ទេព អាណាន់ និយាយ “ខ្ញុំពិតជានឹករលឹកខ្លាំងណាស់ ដល់បងប្អូនទស្សនិកជន បើមានឱកាស យូរ ឬឆាប់ខ្ញុំនឹងបានជួបមុខ បងប្អូន ទស្សនិកជនសារជាថ្មី ។ ខ្ញុំគិតថាចំណង់ចំណូលចិត្តខ្ញុំ នៅតែមានចំពោះវិស័យនេះ តែដោយសារសុខភាព តំរូវឲ្យ ខ្ញុំឃ្លាតឆ្ងាយ មួយរយៈធំ” ។

សូមរំលឹកផងដែរថា តារាចម្រៀង ទេព អាណាន់ សព្វថ្ងៃមានអាយុ៣២ឆ្នាំ និងបានចូលប្រឡូកក្នុងវិស័យសិល្បៈ អំឡុងឆ្នាំ ១៩៩៩ តាមរយៈតារាចម្រៀងសាន ផានិត ដែលត្រូវជាបងប្អូន ជីដូនមួយរបស់លោក ។

ទេព អាណាន់ កើតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៨០ ក្នុងក្រុងសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ ទេព អាណាន់ មានឪពុក ឈ្មោះ ឯក ផល្លា ជាមន្ត្រីរាជការ និងម្តាយឈ្មោះ កេត ផល្លី ជាមេផ្ទះ ។ លោកមានបងប្អូន៧នាក់ ប្រុស៣ស្រី៤ ដោយរូបលោកជាកូនទី៣ និងមានប្អូនប្រុសម្នាក់ទៀត ឈ្មោះទេព អាណាក់ មាននិស្ស័យខាងសិល្បៈ បច្ចុប្បន្នជាតារាចម្រៀងប្រចាំ ក្នុងផលិតកម្ម M ។

តារាចម្រៀងរូបនេះ បានព្យួរការសិក្សាក្នុងឆ្នាំទី២ ផ្នែកព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងអំឡុងឆ្នាំ២០០៧ ដោយសារតែលោក មានភាពមមាញឹកខ្លាំង ក្នុងការងារសិល្បៈ ជាពិសេសការទទួលរៀបចំ ការប្រគំតន្ត្រីតាមខេត្ត និងថតបទ ចម្រៀងក្នុងផលិតកម្ម ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ការស្លាប់របស់ Whitney Houston នៅតែមិនទាន់ ស៊ើបដឹងមូលហេតុ

ប្រភពព័ត៌មានពីបរទេសនានា បានឱ្យដឹងកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១២ នេះថា បន្ទាប់ពី សាកសពរបស់តារាចម្រៀង Whitney Houston ត្រូវបានរកឃើញ ដោយមន្រ្តីជំនាញនៅ Los Angeles County Coroner និងបានប្រគល់ទៅឱ្យ ក្រុមគ្រួសាររបស់នាងរួចរាល់ហើយ។ ប៉ុន្តែ មកដល់ពេលនេះ មន្រ្តីដែលពាក់ព័ន្ធនៅតែធ្វើការស៊ើបអង្កេត មិនទាន់ឃើញមូលហេតុលើករណី នៃការស្លាប់នៅឡើយទេ ដោយសាររង់ចាំលទ្ធផល ពីការធ្វើកោសល្យវិច័យ។

យោងតាមរបាយការណ៍ ពីមន្រ្តីជំនាញបានឱ្យដឹងថា ពួកគេត្រូវការពេលវេលាធ្វើការលើរឿងនេះដោយគេសង្ឃឹមថា វានឹងមានលទ្ធផល នៅ៨ទៅ១០សប្តាហ៍បន្តទៀតឯណោះ  ដូច្នេះ ទាមទារឱ្យក្រុមគ្រួសារសព ត្រូវមានចិត្តត្រជាក់ ក្នុងការរង់ចាំតាមដានលទ្ធផល ក្រោយពេល ធ្វើកោសល្យវិច័យចប់សព្វគ្រប់។

គួរបញ្ជាក់ថា ប្រភពព័ត៌មានពីអ្នកជិតស្និទ្ធ បានព្រលយសម្តីថា “ Whitney Houston បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំពេទ្យ និងការផឹកស្រា ស្របពេលជាមួយគ្នា ” តែនេះគ្រាន់តែជា ការសន្និដ្ឋានដោយគ្មានមូលដ្ឋានច្បាស់លាស់ប៉ុណ្ណោះ គឺមិនអាចយកជាផ្លូវការបានទេ ។

គួររំលឹកថា Whitney Houston ត្រូវបានគេរាយការណ៍ថា បានស្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍ នេះ។ នាងត្រូវបានឃើញថា ស្លាប់នៅចន្លោះម៉ោង ប្រមាណជា ៣:៣០ នាទី រសៀល ហើយពិធីបុណ្យត្រូវបានប្រារព្ធចប់សព្វគ្រប់ ខណៈដែលមិនទាន់រកឃើញមូលហេតុ នៃកាស្លាប់ច្បាស់លាស់ នៅឡើយ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Page 1 of 53