Sunday, Apr 30th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សំពៅDe Rooswijk អាថ៍កំបាំងលិច នៅឆ្នេរសមុទ្រ នៃក្រុង Kent លង់ស្លាប់៣៥០នាក់ ទីបំផុតត្រូវបានរកឃើញ បន្ទាប់ពីបាត់ខ្លួន អស់២៧៧ឆ្នាំ

ទីក្រុង Kent ៖ ក្នុងឆ្នាំ១៧៤០ នាវាជំនួញមួយ របស់ប្រទេសហូឡង់ ដែលហៅថា ' De Rooswijk "បានលិចនៅឆ្នេរសមុទ្រ Goodwin Sands នៅទីក្រុង Kent របស់ប្រទេសអង់គ្លេស បានសម្លាប់មនុស្សចំនួន៣៥០នាក់ ហើយ២៨០ឆ្នាំក្រោយមក ក្រុមស្រាវជ្រាវបើកបេសកកម្ម ស្វែងរកនាវាជំនួញធំសម្បើមមួយនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រ dailymail នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ។

ក្រុមអ្នកស្រាវជ្រាវថា ការស្រង់សំពៅ De Rooswijk ឡើងវិញ វាធ្វើឲ្យប៉ះពាល់ការខូចខាតបន្តិច ប៉ុន្តែអាចឲ្យយើងយល់ដឹងយ៉ាងស៊ីជម្រៅទៅក្នុងជីវិតក្នុងអំឡុងពេលយុគសម័យមាសរបស់ប្រទេសហូឡង់។ សំពៅde Rooswijk ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Dutch East India (VOC) ប្រទេសហូឡង់ ហើយត្រូវបានកសាងឡើងនៅក្នុង១៧៣៧។

នៅឆ្នាំ១៧៤០ សំពៅចេញពីប្រទេសហូឡង់ធ្វើដំណើរជាទី២របស់ខ្លួនទៅកាន់ភាគខាងកើតនៃប្រទេសដែលជាបន្ទុកប្រាក់ដុំ និងកាក់ ដើម្បីទិញគ្រឿងទេសនៅប្រទេសឥណ្ឌូនេស៊ី។ មិនទាន់បានទៅតំបន់អាស៊ីផង សំពៅចុះក៏លិចនៅឆ្នេរសមុទ្ររបស់ប្រទេសអង់គ្លេសក្នុងខែមករា ឆ្នាំ ១៧៤០បានសម្លាប់មនុស្សយ៉ាងហោចណាស់៣៥០នាក់ដោយលង់ទឹក៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top