Tuesday, Jan 24th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

 

 

- អំពីយើង

 

- បេសកកម្ម

 

- ចក្ខុវិស័យ

 

- សមិទ្ធិផល

 

- ដៃគូសហការ

 

- សមាជិកភាព

 

- ទំនាក់ទំនង

 

 

 

អំពីយើង៖

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ បន្ទាប់ពីប្រែក្លាយ ពីកាសែតប្រចាំថ្ងៃដើមអម្ពិល  ដែលចេញផ្សាយ លើកដំបូង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៦។

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានបោះជំហាន ឆ្ពោះទៅមុខ នៅក្នុងសមរភូមិព័ត៌មាន ដោយមាន កាសែតប្រចាំថ្ងៃដើមអម្ពិល  គេហទំព័រព័ត៌មានទាន់ហេតុការណ៍ ដើមអម្ពិល គេហទំព័រកម្សាន្ត LookingTODAY វិទ្យុដើមអម្ពិល FM  93.75 Mhz (24/7) និង  Application ដើមអម្ពិល។

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ក្រៅពីចូលរួមចំណែក ផ្សព្វផ្សាយព័ត៌មាន ទាំងក្នុងនិងក្រៅប្រទេស មជ្ឈមណ្ឌល ក៏បានជួយ បណ្តុះបណ្តាល ធនធានមនុស្ស ជាពិសេសនិស្សិត ឲ្យ ក្លាយទៅជាអ្នកសារព័ត៌មាន ប្រកបដោយ វិជ្ជាជីវៈផងដែរ។ សមិទ្ធផល ដែលយើងទទួលបាន  ជាសក្ខីភាព នៅក្នុង សមរភូមិព័ត៌មាននេះ  គឺយើងទទួលបាន ពានរង្វាន់  គេហទំព័រព័ត៌មាននាំមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចេញដោយ ស្ថាប័នរាជរដ្ឋាភិបាល កម្ពុជា និងដៃគូអន្តរជាតិ (IDG) ២ឆ្នាំជាប់ៗគ្នា នៅក្នុងឆ្នាំ ២០១១ និង ២០១២ ។

ទន្ទឹមនឹងនេះ យើងក៏បាន ទទួលលិខិតសរសើរ ពី ស្ថាប័នជាតិ និង អង្គការក្រៅរដ្ឋាភិបាល មួយចំនួនផងដែរ។

 

 

 

បេសកកម្ម៖

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ប្រកដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ជូនមិត្តអ្នកអាន គ្រប់ស្រទាប់វណ្ណៈ ជាពិសេសបទវិចារណកថា បញ្ជាក់ជំហររបស់យើងខ្ញុំ។

យើងនាំជូននូវព័ត៌មានថ្មីៗ ប្លែកៗនិងទាន់ហេតុការណ៍ ព្រមទាំងកម្សាន្ត ទស្សនាចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា សុខភាព និងសិល្បៈវប្បធម៌ រួមទាំងសន្តិសុខសង្គម។

 

 

 

ចក្ខុវិស័យ៖

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លើកកម្ពស់ទំនុកចិត្ត ក្នុងស្រទាប់មហាជន សេរីភាពសារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ។​ យើងមានទិសដៅ កាត់បន្ថយរឿងរ៉ាវ ដែលនាំឲ្យ មានការដុតកម្តៅ ខាងនយោបាយឬវិទ្ធង្សនា និងការបង្កអស្ថេរភាពសង្គម។

រួមចំណែកលើកកម្ពស់ ការស្វែងយល់ព័ត៌មាន ជាមួយនឹងបទវិភាគស៊ីជម្រៅ និងធ្វើឲ្យប្រជាពលរដ្ឋ ចេះតាមដានព័ត៌មាន ទោះគ្រប់ទម្រង់ណាក៏ដោយ។

 

 

 

សមិទ្ធផល៖

ទទួលបានពានរង្វាន់ឆ្នើម ២ឆ្នាំជាប់ៗគ្នា ពី IDG ក្នុងឆ្នាំ២០១១ និង ២០១២។

 

 

 

ដៃគូសហការ៖

១. Kyodo

 

២.​ Xinhau news agency

 

៣. Japan today

 

៤. Sabay news

 

៥. គេហទំព័រសុខភាព

 

៦. DTV STAR Co., Ltd.

 

៧. Wicam

 

៨. Online

 

 

 

សមាជិកភាព៖

ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ជាបណ្តុំអង្គភាពសមាគម សារព័ត៌មានជាង ១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា  ដែលមានបេសកកម្ម ក្នុងការលើកកម្ពស់ សេរីភាព សារព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងការពារអ្នកសារព័ត៌មាន និងសមាគមទាំងនោះ។

យូម៉ា UMA Union Media Association of Asian

 

 

 

ទំនាក់ទំនង៖

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល

អាសយដ្ឋាន៖ ផ្ទះលេខ  ៥៧A, ផ្លូវ ៤៨០, សង្កាត់ទួលទំពូង២, ខណ្ឌចំការមន, រាជធានីភ្នំពេញ

ទូរស័ព្ធ៖        (+៨៥៥) ១២ ៧២២ ៣៣៧

អ៊ីម៉ែល៖        soyvicheth@gmail.com

ឬក៏អាចទំនាក់ទនងយើងបានតាមប្រព័ន្ធបច្ចេកវិទ្យាកម្សាន្តខាងក្រោមនេះ៖

Liked  Friends Added  Instagram  Instagram  Liked  Liked  Liked  Liked

 

 

www.dog-checks.com
Top